បុរសសង្ហាអ៊ិន សុខហៃ ឲ្យចាស់ទុំចូលស្ដីកូនស្រីអេ ភូថង កីឡាការិនីប្រដាល់ក្បាច់គុណខ្មែរ អេ យ៉ានុត
កម្សាន្ត
9.13K

ភ្នំពេញ៖ តាមប្រភពពីអ្នកជិតស្និទ្ធរបស់អតីតកំពូលកីឡាករប្រដាល់ក្បាច់គុណខ្មែរ លោក អេ ភូថង បានឲ្យដឹងថា៖ ក្រោយបានចាប់ចិត្តប្រតិព័ទ្ធនិងបានក្លាយជាគូសង្សារយល់ចិត្តថ្លើមគ្នាអស់រយៈពេល៨ខែរួចមក បុរសសង្ហា អ៊ិន សុខហៃ ធ្វើការនៅស្ថានីយទូរទស្សន៍ស៊ីធីអិន បានឲ្យម៉ែឪចាស់ទុំមកចូលស្តីដណ្តឹងកីឡាការិនីប្រដាល់ក្បាច់គុណខ្មែរ រូបស្រស់ អេ យ៉ានុត ជាកូនស្រីសំណព្វចិត្ត របស់អតីតកំពូលកីឡាករប្រដាល់ក្បាច់គុណខ្មែរ អេ ភូថង ទៅតាមប្រពៃណីទំនៀមទំលាប់ប្រពៃណីខ្មែរពីបរមបុរាណ នាថ្ងៃទី២៥មេសាម្សិលមិញនេះហើយ ដោយមានម្ដាយឪពុកបងប្អូនញាតិមិត្តទាំងសងខាងចូលរួមយ៉ាងច្រើនកុះករ។

ប៉ុន្តែយ៉ាងណាមេបាទាំងសងខាងមិនទាន់បានកំណត់ថ្ងៃចូលរោងការនៅឡើយទេ៕