អែនជី ប្រកាសរៀបការជាមួយនឹងគូស្នេហ៍ នាចុងខែមេសានេះ
កម្សាន្ត
3.05K

តារាចម្រៀង អែនជី បានស្ងាត់ជាមួយនឹងវិស័យចម្រៀង និងលិល្បៈ ដោយកម្រឃើញឡើងច្រៀងនៅតាមកម្មវិធីទូរទស្សន៍ ដោយហេតុតែខ្លួនមមាញឹកជាមួយនឹងអាជីពជាថៅកែហាងសម្លៀកបំពាក់មួយ។ ក្រោយពីបានភ្ជាប់ពាក្យជាមួយនឹងគូស្នេហ៍ ជាយូរទីបំផុត អែនជី បានបង្ហោះរូបភាព Pre-wedding ដែលបង្ហាញថាខ្លួន និងគូដណ្តឹង នឹងចូលរោងការក្នុងពេលឆាប់ៗនេះ។ ដោយកញ្ញា អែនជី បានបង្ហើបថា ខ្លួននឹងចូលរោងការនៅចុងខែនេះ គឺនៅថ្ងៃទី២៧ ខែមេសា នេះហើយ។ ក្នុងនោះក៏មានមហាជន និងអ្នកគាំទ្រនាងជាច្រើនបានសម្តែងការត្រេកអរជាមួយនឹងដំណឹងដ៍ល្អមួយនេះ៕