គង់ សុធារិទ្ធ មិនបាច់និយាយច្រើនទេគឺអនុវត្តតែម្ដង
កម្សាន្ត
2.88K

ភ្នំពេញ៖ កន្លងមកនេះហាក់ស្ងាត់ឈឹងពីសកម្មភាព សិល្បៈរបស់តារាចម្រៀងចាស់វស្សាដែលតែងតែអភិរក្សនៅបទមរតកដើមគឺលោក គង់ សុធារិទ្ធ ដោយសង្កេតឃើញថា លោកដូចជាអំពឹលអំពែក ជាមួយប្រទេសកំណើតខ្លួន ដោយមិនសូវមានវត្តក្នុងការសម្ដែងដូចសិល្បៈដ៏ទៃទៀត ប៉ុន្ដែលោកហាក់បីដូចមមាញឹកជាមួយការងារសិល្បៈក្រៅប្រទេស។
ជាក់ស្ដែង តារាងចម្រៀងរូបនេះតែងតែ ចាប់ដៃគូរជាមួយតារាចម្រៀងស្រីដូចជាអ្នកនាង កែវ ចាន់សម្ភស្ស និង កញ្ញា ទៀងមុំ សុធារី ។ លោកបានឱ្យដឹងថា តាមពិតទៅសំរាប់លោកការងារសិល្បៈគឺជាជីវិត និងមិនបាច់និយាយច្រើនទេ គឺអនុវត្តតែម្ដង យ៉ាងណាមិញសកម្មភាពសិល្បៈរបស់តារាចម្រៀងរូបនេះ តែងតែបានបង្ហាញនៅអ្វីដែលជាមរតកចម្រៀង ប្រពៃណី សំលៀកបំពាក់ទៅកាន់ឆាកអន្ដជាតិ លោកបន្ដទៀតថា ១៥ប្រទេសហើយដែលលោកបានទៅសម្ដែងយ៉ាងណាមិញ លោកបន្ថែមថាក្នុងនាមជាអ្នកសិល្បៈមិនថា អ្នកថ្មី ឬជើងចាស់ទេ ត្រូវរក្សាការរៀបចំទំលាប់ ពេលវេលា ការគោរព និងថែរក្សាតំលៃជាសិល្បៈទើបយើងអាចទទួលនៅការគោរពពីអ្នកដ៏ទៃ។
គួរបញ្ចាក់ផងដែរថា បច្ចុប្បន្ននេះលោកកំពុងស្ថិតនៅប្រទេស កាណាដា ជាមួយកញ្ញា ទៀង មុំ សុធារី និង សិល្បៈករសិល្បៈការិនីមួយចំនួន ដើម្បីប្រគុំតន្រ្ដីជួនបងប្អូនខ្មែរនៅទីនោះស្ដាប់កំសាន្ដ៕
អត្ថបទ៖ មាស សុវណ្ណរតនា