ហិង្សារក្នុងគ្រួសារ ប្តីវ៉ៃប្រពន្ធ បណ្តាលអោយបែកក្បាលរបួសធ្ងន់
ព័ត៌មាន
448

ខេត្តរតនគិរី ៖  នៅថ្ងៃទីនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង២២ និង៣០នាទី នៅចំណុចផ្ទះ ឈ្មោះ ពួត ឌឺនស្ថិតនៅភូមិព្រួក ឃុំបាតាង ស្រុកលំផាត់ ខេត្តរតនគិរី មានករណី អំពេីហឹង្សារក្នុងគ្រួសារ (ប្តីវ៉ៃប្រពន្ធ)មួយ កេីតឡេីង បណ្តាលអោយស្ត្រីម្នាក់រងរបួសធ្ងន់។

     ជនរងគ្រោះឈ្មោះ ថុត ណូច ភេទស្រី អាយុ ៤៨ឆ្នាំ ជនជាតិទំពួន មុខរបរកសិករ (ត្រូវជាប្រពន្ធជនប្រព្រឹត្ត)។

     ជនបង្ករឈ្មោះ ពួត ផិត ភេទប្រុស អាយុ ៥៧ឆ្នាំ ជនជាតិទំពួត មុខរបរ កសិករ អ្នកទាំងពីររស់នៅភូមិ ឃុំ កេីតហេតុខាងលេី។

  ភ្លាមៗនោះសមត្ថកិច្ចនគរបាលប៉ុស្តិ៍បាតាង បានចុះត្រួតពិនិត្យដល់កន្លែងកេីតហេតុនិង បញ្ជូនជនជនរគ្រោះទៅសង្រ្គោះនៅ មណ្ឌុលសុខភាព ស្រុកលំផាត់ តាមរថយន្តឯកជន។

     ដោយឡែកចំពោះ ជនបង្ករ ប៉ុស្តិ៍បានឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាន នគរបាលស្រុកលំផាត់ ដើម្បីចាត់ការណ៍តាមនីតិវិធីច្បាប់ ។