ឡានមន្ត្រីយោធានិងឡានកាំម៉ាស់បុកគ្នា បណ្តាលឲ្យមន្ត្រីយោធារងរបួសធ្ងន់ម្នាក់
ព័ត៌មាន
600

ខេត្តព្រះសីហនុ៖ កាលពីល្ងាច ថ្ងៃទី១០ ខែកក្តដា ឆ្នាំ២០១៧ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចចំណោទអូរត្រាវ ត្រង់ចន្លោះគីឡូម៉ែត្រលេខ២១៦និង២១៧ ក្នុងភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
បង្កឡើងដោយរថយន្តកាំម៉ាស់ដឹកទំនិញធុនធំ ពណ៌ខៀវ ទឹកប៊ិច ពាក់ស្លាកលេខ ក០៦០៥ ភព៣ ជាប្រភេទឡានដឹកសម្ភារៈអេតចាយ រីឯអ្នកបើកបរ(រត់គេចខ្លួនបាត់)។ បើកបរមានទិសដៅពីក្រុងព្រះសីហនុ ឆ្ពោះទៅភ្នំពេញ លុះមកដល់ចំណុចកើតហេតុ ក៏បានបុកប៉ះជាមួយរថយន្ត១គ្រឿងម៉ាក ISUZU ពណ៌ត្រេអី ពាក់ស្លាកលេខ ខេមរភូមិន្ទ២-១៣៧២ មានទិសដៅបញ្ច្រាស់គ្នា អ្នកបើកបរ ឈ្មោះ ទឹម យឿន ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបរ មន្ត្រីយោធា តំបន់ប្រត្តិបត្តិការសឹករងខេត្តព្រះសីហនុ បានរងរបួសធ្ងន់ធ្ងរ និងត្រូវបានដឹកបញ្ជូនទៅសង្គ្រោះព្យបាលនៅគ្លីនិកចាក់អង្រែ រាជធានីភ្នំពេញ  ៕