ឃាត់ជនសង្ស័យ២នាក់ចែកចាយ និងប្រើប្រាស់គ្រឿងញៀន 
ព័ត៌មាន
359

នៅថ្ងៃទី១០.៧.២០១៧ វេលាម៉ោង ១៨:២៥នាទី កំលាំងនគរបាលស្រុកកំពង់សីលាបានឃាត់ជនសង្ស័យចែកចាយ និងប្រើប្រាស់គ្រឿងញៀន ០២នាក់តាមបណ្តោយផ្លូវជាតិលេខ៤ក្នុងភូមិចំការហ្លូង ឃុំចំការហ្លួង ស្រុកកំពង់សីលា  ។
  ១-ឈ្មោះ វ៉ាន់  សារ៉ាត់ អាយុ ២៧ ឆ្នាំ មុខរបរជាងសំណង់ ទីលំនៅភូមិស្ទឹងឆាយក្រោម ឃុំ បឹងព្រាវ ស្រុកស្រែអំបិល ខេត្ត កោះកុង ។
  ២-ឈ្មោះ ប៊ិន  ជីវន្ត ប្រុស អាយុ ១៧ ឆ្នាំមុខរបរមិនពិតប្រាកដ មានទីលំនៅខាងលើ
  +វត្ថុតាងរួមាន មេតំហ្វេតាមីនម៉ាទឹកកក ( ICE ) មួយកញ្ចប់ធំ

  +ចំណែកឯ ឈ្មោះ សេង លី ហៅណុច អាយុ ១៧     ឆ្នាំ ប្រុសមុខរបរមិនពិតប្រាកដទីលំនៅភូមិស្ទឹងឆាយត្បូង ឃុំស្ទឹងឆាយ ស្រុកកំពង់សីលា បានរត់គេចខ្លួនបាត់  ( ចែកចាយនិងប្រើប្រាស់គ្រឿងញៀន ) ៕