នគរបាលខណ្ឌ៧មករាបង្ក្រាបឃាត់ខ្លួនជនសង្ស័យបាន២នាក់ពីបទប្រើប្រាស់គ្រឿងញៀន
ព័ត៌មាន
357

រាជធានីភ្នំពេញ, ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧ ម៉ោង២២ និង០០នាទី កម្លាំងអធិការដ្ឋាននគរបាលខណ្ឌ៧មករា បានសហការជាមួយប៉ុស្តិ៍ទាំង០៨ ចុះយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាលទ្ធផលនគរបាលយើងឃាត់ជនប្រើប្រាស់គ្រឿងញៀនចំនួន ០២ នាក់ នៅចំណុចឡឺតេរ៉ាស ផ្ទះលេខ ១២០អឺ៣ ផ្លូវ ១៨២ ភូមិ ៦ សង្កាត់ បឹងព្រលឹត ខណ្ឌ ៧ មករា ដែលមានឈ្មោះ ៖ ទី១-ឈ្មោះចាន់ វិទ្យា ភេទ ប្រុស អាយុ ២៧ ឆ្នាំ មុខរបរ ហៅម៉ូយឡើងជិះឡាន ទីលំនៅផ្ទះលេខ ១៦៣ ផ្លូវ ១៦៨ ១២ សង្កាត់ អូរឫស្សីទី ៣ ខណ្ឌ ៧ មករា និង ទី២-ឈ្មោះ លី ម៉េង ភេទ ប្រុស អាយុ ៣០ ឆ្នាំ មុខរបរ ជួយលក់បាយម៉ែ ទីលំនៅផ្ទះលេខ ១២០អឺ៣ ផ្លូវ ១៨២ សង្កាត់ បឹងព្រលឹត ខណ្ឌ ៧ មករា ។ វត្ថុតាងដកហូតបានមាន ៖ ទូរស័ព្ទដៃម៉ាក សាំងសុង ០១ គ្រឿង ពណ៌ ស លេខ 810 834 675 , ដែកកេសចំនួន ០២ , ទុយយោចំនួន ០១ និង ក្រដាស់អាលុយម៉ីញូម ០១ សន្លឹកតូច ។ បច្ចុប្បន្នជនសង្ស័យប្រើប្រាស់គ្រឿងញៀនខាងលើ កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌ ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅ សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់ ៕