ដំណែងអធិការនគរបាលក្រុងនៅទំនេរសង្ស័យមានអ្នករត់ការទៀតហើយ!
ព័ត៌មាន
698

សៀមរាប ៖ បន្ទាប់ពីលោកវរសេនីយ៍ឯក ទិត្យ ណារ៉ុង អធិការនគរបាលក្រុងសៀមរាបឡើងដំណែងទៅជាស្នងការនគរបាលខេត្តគេនៅមិនទាន់ដឹងថាតើនាយនគរបាលណាម្នាក់ជាអ្នកបន្តវេន្តនោះទេ។ប៉ុន្តែប្រភពបានទម្លាយថាមានអ្នករត់ការដូចស្រមោចអញ្ចឹង។

យោងតាមប្រភពពីមន្ត្រីនគរបាលម្នាក់បានទម្លាយថា បន្ទាប់ពីលោកវរសេនីយ៍ឯក ទិត្យ ណារ៉ុង អធិការនគរបាលក្រុង សៀមរាបឡើងដំណែងទៅជាស្នងការនគរបាលខេត្តគេបានខ្សឹបខ្សៀវថាមានអ្នករត់ការចង់ឡើងជាច្រើននាក់ដោយគេហ៊ានចំណាយលុយរាប់ម៉ឺនដុល្លារសម្រាប់ដំណែងជាអធិការនគរបាលក្រុង។ ចំណែកប្រភពមួយទៀតបានឲ្យដឹងថាបើថ្នាក់លើមិនគិតគុណភាពការងារនិងការប្រឹងប្រែងរបស់កូនចៅហើយចេះតែឲ្យអ្នកផ្សេងមកធ្វើការអាចមន្ត្រីថ្នាក់ក្រោមមានសតិអារម្មណ៍មិនល្អជាក់ជាមិនខាន។  យ៉ាងនេះក្តី លោក ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាបមិនអាចសុំការពន្យល់បានទេនៅរសៀលថ្ងៃទី១០នេះដោយហៅទូរស័ព្ទចូលគ្មានអ្នកលើក។
    
ទោះបីជាយ៉ាងណា ការដាក់ឬដកដំណែងមន្ត្រីនគរបាលណាម្នាក់គឺគេមានការប្រជុំសម្រេចពីថ្នាក់លើ ថាគួរដាក់នរណាម្នាក់ ហើយក៏ត្រូវមានសមត្ថភាព ស្នាដៃក្នុងការងារផងដែរ ៕