ក្មេងស្រីពីរនាក់ជិះម៉ូតូមួយគ្រឿងបុកជាមួយនិងម៉ូតូមួយគ្រឿងទៀតបណ្ដាលអោយបុរសម្នាក់រងរបួសធ្ងន់ធ្ងរ
ព័ត៌មាន
551

ភ្នំពេញ៖បុរសម្នាក់រងរបួសបាក់ជើងមានសភាពធ្ងន់ធ្ងរដោយសាតែជិះម៉ូតូមួយគ្រឿងបទមិនប្រយ័ត្ធត្រូវក្មេងស្រីពីរនាក់ជិះម៉ូតូមួយគ្រឿងទៀតក្នុងល្បឿនលឿនចាប់ហ្វ្រាំងមិនទាន់ក៏ជ្រុលចង្កូតម៉ូតូទៅបុកនិងម៉ូតូរបស់ជនរងគ្រោះនោះតែម្ដងក៏បណ្ដាលអោយបុរសម្នាក់បាក់ជើងរងរបួសធ្ងន់ធ្ងរភ្លាមៗនោះរថយន្ដសាមុយបានមកទទួលយក់ជនរងគ្រោះទៅមន្ទីពេទ្យដើម្បីសំរាកព្យាបាល។ហេតុការនេះបានកើតឡើងនៅលើកំណាត់ផ្លូវព្រះសុរានម្រឹតម្ដុំវិមានឯករាជ្យកើតហេតុកាលពីវេលាម៉ោង ០៣និង១៨នាទីយបថ្ងៃទី០៩ឈានចូលថ្ងៃទៅ១០ខែកក្កដាឆ្នាំ២០១៧ ស្ថិតក្នុងសង្កាត់ ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថាមុនពេលកើតហេតុ ក្មេងស្រីពីរនាក់បានជិះម៉ូតូមួយគ្រឿងម៉ាក Suzuki nex ពណ៍ផ្កាឈូក ពាក់ស្លាកលេខ ភ្នំពេញ 1DA-2110 ជិះក្នុងទិសដៅពីរលិចទៅកើតក្នុងល្បឿនលឿន ក៏ជ្រុលចង្កូតម៉ូតូទៅបុកនិងម៉ូតូមួយគ្រឿងទៀតម៉ាក HONDA DREAM C125 ពណ៍ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 1BN-8857 ដែលជិះដោយបុរសម្នាក់ក្នុងល្បឿនមស្យម ដែលខណះពេលដែលបុរសម្នាក់ដែលជាជនរងគ្រោះនោះបានជិះឆ្លងពីរខាងឆ្វេងផ្លូវទៅខាងស្ដាំផ្លូវក៏ត្រូវម៉ូតូមួយគ្រឿងដែលជិះក្មេងស្រីនាក់នោះបុកយ៉ាងពេញទំហឹងក៏បណ្ដាលអោយបុរសម្នាក់ជើងហើយភ្លាមៗនោះជនរងគ្រោះត្រូវបានរថយន្ដសាមុយដឹកយក់ទៅមន្ទីពេទ្យដើម្បីព្យាបាល។
ក្រោយពេលកើតហេតុភាគីទាំងសងខាងបានតឹងសសៃកដាក់គ្នាទៅវិញទៅមកក៏ត្រូវសមត្ថកិច្ចជំនាញផ្នែកចរាចណ៍បានមកវាស់វែងយក់ម៉ូតូទាំងពីរគ្រឿងយក់ទៅរក្សាទុកនៅអធិការដ្ធានខណ្ឌដូនពេញដើម្បីរងចាំភាគីទាំងសងខាងទៅដោះគ្នានៅពេលក្រោយ៕