⁠⁠⁠⁠⁠ឆក់ទូរស័ព្ទបានភ្លាមជិះគេចភ្លែតទៅបុករថយន្តមានអីសមត្ថកិច្ចមកទាន់ចាប់វាយខ្នោះម្នាក់និងម្នាក់នៅសង្កាត់បឹងសាឡាង
ព័ត៌មាន
599

ភ្នំពេញ៖ ចោរឆក់អស់លក្ខណ៍ម្នាក់ ក្នុងចំណោមបក្ខពួកម្នាក់ទៀត  ត្រូវបានសមត្ថកិច្ចចាប់វាយខ្នោះ ក្រោយពីធ្វើសកម្មភាពចេញឆក់យកទូរស័ព្ទម៉ាក SUMSUNG ពីដៃនារីម្នាក់បានសម្រេច រួចជិះគេចទៅបុកជាមួយនិងរថយន្ត ក៏ត្រូវ ប្រជាពលរដ្ឋចាប់វាយទ្រោមខ្លួនតែម្តង ចំណែកបក្ខពួកម្នាក់បានរត់គេចខ្លួនបាត់ស្រមោល ។ នៅវេលាម៉ោង ៤ល្ងាច ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចក្រោយនិងវិទ្យាល័យជាស៊ីមសាមគ្គី ស្ថិតក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។

សមត្ថកិច្ចបានឲ្យដឹងថា ចោរឆក់ដែលបានឃាត់ខ្លួនមានឈ្មោះ ជា វណ្ណថេន អាយុ១៧ឆ្នាំ ស្នាក់នៅម្តុំផ្សារសុវណ្ណា ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន ។ 
បច្ចុប្បន្នជនសង្ស័យកំពុងត្រូវបានសមត្ថកិច្ចសួរនាំ និងកសាងសំណុំរឿងចាត់ការតាមនិតិវិធីច្បាប់  ។
(ព័ត៌មានលំអិតសូមទស្សនាសេចក្តីរាយការណ៍លោក អ៊ុំ ស្រស់ ក្នុងការផ្សាយរបស់អង្គភាពព័ត៌មាន  TVFB)