ស្មានមិនដល់ ! អតីតតារាសម្ដែង ចៅ ចាន់ណារី ជីវភាពដុនដាបខ្លាំងគួរឲ្យអាណិតពន់ពេក
កម្សាន្ត
15.1K

ភ្នំពេញ៖ លោក ជួង ជី ហៅនាយ កុយ ឲ្យដឹងថា ថ្មីៗនេះ លោកបានជួបអតីតតារាសម្ដែងក្នុងទសវត្សរ៍៩០ គឺលោក ចៅ ចាន់ណារី នៅឯខេត្តក្រចេះ ក្នុងសភាពមើលទៅគួរឲ្យអាណិតពន់ពេក។

លោក ជួង ជី បញ្ជាក់ថា៖ ពេលជួបអតីតតារាសម្ដែង ចៅ ចាន់ណារី នោះ ខ្ញុំមើលអត់ចង់ស្គាល់...ដោយសារតែឃើញ គាត់ មានរូបរាងចាស់ខ្លាំង ហើយសុខភាពក៏មិនអំណោយផលទៀត។ គាត់ឡើងស្រម៉ក មើលទៅអាណិតពន់ពេក ខ្ញុំសួរគាត់ថា បងឯងម៉េចមិនឡើងមកភ្នំពេញមករកសម្ដែងអីហ្នឹងគេ ? គាត់ថា ហ៊ឺ...អត់ហ៊ានឡើងយើងអត់អីចឹង...ខ្លាចខ្មាសគេ ។ ដល់គាត់និយាយចឹង ខ្ញុំរិតតែអាណិតគាត់ថែមទៀត ។

នាយ កុយ បានឲ្យដឹងថា ដោយសារតែមានការងារបន្ទាន់ដែរនោះ លោកមិនបានសួរនាំអ្វីគាត់ច្រើនទេ គឺបានត្រឹមតែសុំថតរូប ២-៣ប៉ុស្ដិ៍ប៉ុណ្ណោះ ហើយដំណឹងនេះ លោកក៏បានបញ្ជូនមកសមាគមសិល្បករស្ម័គ្រចិត្តហើយដែរ ក្នុងនោះ ថ្នាក់ដឹកនាំសមាគម ក៏បានឯកភាព និងត្រៀមក្រុមការងារចាំជួបជាមួយលោក ចៅ ចាន់ណារី មុនសម្រេចថា មានអ្វីអាចជួយគាត់បាន។

នាយ កុយ បានបញ្ជាក់បន្ថែមថា អតីតតារាសម្ដែងជើងចាស់ ចៅ ចាន់ណារី គ្រោងនឹងឡើងមកភ្នំពេញឆាប់ៗ នៅមុនបុណ្យចូលឆ្នាំខ្មែរនេះ ដើម្បីមកព្យាបាលជំងឺ។
កាលពីថ្ងៃទី០៨ មករា ២០១៥ អតីតតារាភាពយន្តជើងចាស់ក្នុងទស្សវត្សទី៩០ លោកចៅ ចាន់ណារី បានធ្លាក់ខ្លួនឈឺធ្ងន់ ដោយស្ទះសរសៃឈាមបេះដូង ហើយត្រូវបានក្រុមគ្រួសារបញ្ជូន ទៅសង្គ្រោះ បន្ទាន់នៅមន្ទីរពេទ្យ កាល់ម៉ែត ម្ដងរួចមកហើយ ។ លុះដល់ឆ្នាំ២០១៦ លោកចៅ ចាន់ណារី បានមកចូលរួមសម្ដែងភាពយន្តរឿងលត់ដែកថែម ជាមិត្តរួមអាជីពជើងចាស់ជាមួយគ្នាពីមុនម្ដងទៀត។ បន្ទាប់មក ក៍បាត់ដំណឹង តាំងពីពេលនោះសូន្យឈឹងតែម្ដង៕