សមត្ថកិច្ចប៉ុស្តិ៍ស្រះចកចុះបង្ក្រាបមុខសញ្ញាជួញដូរគ្រឿងញៀនផ្លូវរថភ្លើងឃាត់ខ្លួនមនុស្ស២នាក់រួមនិងថ្នាំញៀន១៦កញ្ចប់
ព័ត៌មាន
777

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍ស្រះចកនៃអធិការខណ្ឌដូនពេញ បានធ្វើការចុះបង្ក្រាបទីតាំងជួញដូរនិងចែកចាយគ្រឿងញៀននៅតំបន់ផ្លូវរថភ្លើង ដោយឃាត់ខ្លួនបានមនុស្សចំនួន២នាក់នៅទីតាំងផ្សេងគ្នា រួមនិងដកហូតបានថ្នាំញៀនសរុប១៦កញ្ចប់ ។ នៅវេលាម៉ោង ៥ល្ងាច ថ្ងៃទី៩ ខែកក្ដដា ឆ្នាំ២០១៧ នៅចំណុចតំបន់ផ្លូវរថភ្លើងបឹងកក់ ស្ថិតក្នុងសង្កាត់ស្រះចក  ខណ្ឌដូនពេញ ។ 

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា កម្លាំងសមត្ថកិច្ចប៉ុស្តិ៍ស្រះចក បានធ្វើការស្រាវជ្រាវមុខសញ្ញាចែកចាយគ្រឿងញៀននៅតំបន់ផ្លូវរថភ្លើង ដោយបានធ្វើការឃាត់ខ្លួនមុខសញ្ញាចែកចាយគ្រឿងញៀននៅទីតាំង២ផ្សេងគ្នា ឃាត់ខ្លួនបានមនុស្សចំនួន២នាក់ រួមនិងដកហូតបានថ្នាំញៀនសរុបចំនួន១៦កញ្ចប់ ក្នុងនោះមានធំចំនួន៤កញ្ចប់ ។ បញ្ជូនមកកាន់ប៉ុស្តិ៍នគរបាលស្រះចក ដើម្បីសួរនាំបន្ត ។
បច្ចុប្បន្នជនជួញដូរគ្រឿងញៀនរួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងចាត់ការតាមនិតិវិធីច្បាប់  ៕