តារាចម្រៀងម្ចាស់បទ “ស្រលាញ់អូនស្លៀកខោរហែក” សុំចេញមុខធ្វើការបកស្រាយរឿងផលិតកម្មថាចោទប្រកាន់មកលើរូបលោក
កម្សាន្ត
4.21K

ភ្នំពេញ ៖ តារាចម្រៀងម្ចាស់បទ “ស្រលាញ់អូនស្លៀកខោរហែក” លោក ថេវ៉ា បានចេញមុខធ្វើការបកស្រាយពីមូលហេតុ និងហេតុផល ដែលផលិតកម្ម បានធ្វើការបង្ហោះតាមបណ្ដាញសង្គមហ្វេសបុកធ្វើអោយមហាជនមានការយល់ច្រឡំមកលើរូបលោក។ថ្មីៗនេះផលិតកម្មអ៊ិចបានធ្វើការបង្ហោះសារដែលមានខ្លឹមសារថា “ពិតជាក្រពើមែន មិនទាន់ល្បីបានប៉ុន្មានផង ម្ចាស់បទ ស្រឡាញ់អូនស្លៀកខោរហែក ចេញចារឹកល្បីបាត់ ហ៊ានថត MV ដោយខ្លួនឯងមានវីដេអូក្នុង Comment និង មិនបានប្រាប់ម្ចាស់ផលិតកម្មខ្លួនឯង ផលិតកម្ម អ៊ិច។

ដែលខំ promote ២៥ ខេត្តក្រុងតាមឡានផ្សព្វផ្សាយ និង concert ហើយមើលងាយផលិតកម្ម និងមើលងាយតារាចម្រៀងរួមអាជីប ក្នុងផលិតកម្មខ្លួន ដាក់តម្លៃខ្លួនឯង 300$ក្នុងមួយយប់ តន្រ្តីខ្លះម្ចាស់ផលិតកម្មសុំត្រឹម 200$ បានហើយឆាក់គេតូចណាមួយយើងទើបល្បី តែ គេហាមាត់មកថាដាក់ចឹងខូចតម្លៃគេតារាល្បី។ ហួសចិត្ត។ មិនបានជួយ ផលិតកម្មបន្តិចផង ធ្វើឲ្យផលិតកម្មខូចឈ្មោះទៀត…..។
បើប្រិយមិត្តចង់ជ្រាបព័ត៌មានច្បាស់សូមទស្សនាកិច្ចសម្ភាសន៍រវាងលោក សុវណ្ណ រិទ្ធី និងលោក ថេវ៉ា ជុំវិញការបកស្រាយនេះដូចតទៅ៖