កញ្ញា មាស សុខសោភា បានចូលរួមរំលែកទុក្ខ និងសោកស្ដាយដោយក្រៀមក្រំដែលបានបាត់បង់ វីរះសិល្បះករជើងចាស់ គឺលោកតា វីតាមីនសេ ដែលបានទទួលមរណៈភាព
កម្សាន្ត
2.68K

កញ្ញា មាស សុខសោភា បានចូលរួមរំលែកទុក្ខ និងសោកស្ដាយដោយក្រៀមក្រំដែលបានបាត់បង់ វីរះសិល្បះករជើងចាស់ គឺលោកតា វីតាមីនសេ ដែលបានទទួលមរណៈភាព នៅវេលាម៉ោង ១២និង១៥នាទី រំលងអាធ្រាត្រឈានចូលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨ នេះ គាត់ពិតជាសោកស្តាយយ៉ាងខ្លាំងដែលមិនបានទៅចូលរួមរំលែកទុក្ខនៅកន្លែងបុណ្យសពផ្ទាល់ ដោយសារមានភារកិច្ចផ្ទាល់ខ្លួនទៅក្រគុំតន្ត្រីនៅឯក្រុងសៀមរាបរបស់ទូរទស្សន៍ Town ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ កញ្ញា មាស សុខសោភា ក៏បានផ្តាំផ្ញើរទៅដល់បងប្រុសបង្កើតដើម្បីឲ្យចូលរួមជំនួសរូបនាងផ្ទាល់ នេះគឺជាដំណឹងដ៏ក្រៀមក្រំទុកជាការជូនដំណឹងដល់ប្រជាពលរដ្ឋទូទាំងប្រទេសនិងសិល្បករ សិល្បៈការិនីទាំងអស់ដែលគោរពស្រលាញ់លោកតា ព្រោះតែលោកតា វីតាមីនសេ ធ្លាប់តែធ្វើអោយមនុស្សគ្រប់គ្នាសើចញញឹមតាមរយៈការសម្ដែងរបស់លោកតា លោកតា វីតាមីនសេ កន្លងមក ៕