ឃាត់ខ្លួនស្ត្រីជនជាតិថៃម្នាក់ជាមួយថ្នាំញៀនជិត២គីឡូក្រាមនៅខេត្តសៀមរាប
ព័ត៌មាន
1.61K

សៀមរាប​៖ នគរបាលនៅអាកាស​យានដ្ឋាន​អន្តរជាតិ​សៀមរាប​ បានឃាត់ខ្លួន​ស្ត្រី​ជនជាតិ​ថៃ​ម្នាក់​ និងបានរកឃើញ​គ្រឿងញៀន​ជិត​២គីឡូក្រាម​ កាលពីយប់អាធ្រាតឈានចូលថ្ងៃទី៣០ ខែមីនាឆ្នាំ២០១៨នេះ។

ប្រភពព័ត៌មានមកថាស្ត្រីជាជនសង្ស័យខាងលើមានឈ្មោះ NOYSIM ភេទស្រី អាយុ២៣ឆ្នាំ ។

ប្រភពបន្តថាសមត្ថកិច្ចបង្ក្រាបបានថ្នាំញៀនឆឆ្លងដែននេះ សម្របសម្រួល ដោយព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាប។