រថយន្តសេរីទំនើបបុកគ្នា ត្រង់ចំណុចផ្លូវបែកជាបួន រងការខូចខាតយ៉ាងដំណំ
ព័ត៌មាន
1.58K

រាជធានីភ្នំពេញ ៖ រថយន្តពីរគ្រឿងបុកគ្នាពេញទំហឹងបណ្ដាលអោយទាំងពីរគ្រឿងរងការខូចខាតយ៉ាងខ្លាំង ហេតុការណ៍នះកើតឡើងកាលពីវេលាម៉ោង១២ និង ៣០នាទីយប់ឈានចូលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨ ស្ថិតតាមបណ្ដោយផ្លូវលេខ២៨៩ កែងនិងផ្លូវលេខ៥១៦ ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានី ភ្នំពេញ ។

យោងតាមប្រភពពត៌មាននៅកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុរថយន្តLexus300 ពណ៌សពាកើស្លាកលេខភ្នំពេញ 2AJ-7873 បើកបរដោយបុរសពីរនាក់ក្នុងទិសដៅពីលិចទៅកើតខណៈមកដល់ចំណុចកើតហេតុក៏ត្រូវបានរថយន្តសេរីទំនើបម៉ាកBMW 320i ពណ៌សពាក់ស្លាកលេខភ្នំពេញ 2AH-1088 បើកដោយបុរសម្នាក់ក្នុងល្បឿនលឿនទិសដៅពីជើងត្បូង បុកពេញទំហឹងបណ្ដាលអោយរថយន្តLexus វិលមួយជុំចំណែកឯម្ចាស់រថយន្តវិញរងរបួសស្រាលត្រូវដៃឆ្វេង កើតហេតុភ្លាមៗម្ចាស់រថយន្តសេរីទំនើបBMW បានចាកចេញពីកន្លែងកើតហេតុបន្សល់តែរថយន្តទុកអោយសមត្ថកិច្ចដោះស្រាយ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍បានចុះមកវាស់វែងយករថយន្តទាំងពីរទៅរក្សាទុករងចាំម្ចាស់រថយន្តសេរីទំនើបចូលខ្លួនមកដោះស្រាយ ។