អាសូរបុរសជាងដែកម្នាក់ ស្លាប់ទាំងវ័យក្មេង ចោលប្រពន្ធនឹងកូនតូច អំឡុងពេលធ្វើការ បាក់អន្ទារធ្លាក់មកជុងនឹងជម្រឹង​ដែក
ព័ត៌មាន
6.09K

រាជធានីភ្នំពេញ ៖ បុរសកម្មករជាងដែកម្នាក់ បានស្លាប់បាត់បង់ជីវិត នឹងម្នាក់ទៀត របួសរហែលខ្នង ខណៈពេលកំពុងឡើងផ្សារដំបូល បាក់អន្ទារធ្លាក់មកជុងនឹងជម្រឹងដែក កាលពីពេលវេលាម៉ោង០៧និង​៣០​នាទីព្រឹក ថ្ងៃទី៣០ ខែមិនា ឆ្នាំ​២០១៨ នៅចំណុចការដ្ឋានមួយកន្លែង ស្ថិតក្នុងភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក រាជធានីភ្នំពេញ ។

ជនរងគ្រោះដែលបានស្លាប់មានឈ្មោះថា . ផល ធារ៉ា ភេទប្រុស អាយុ២១ឆ្នាំ មានប្រពន្ធកូនតូច នៅស្រុកល្វាឯម ខេត្តកណ្តាល ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ថា ៖ មុនកើតហេតុ ជនរងគ្រោះដែលស្លាប់នឹងជនរងគ្រោះដែលរងរបួស បានឡើងផ្សារភ្ជាប់ដំបូល ដោយឈរលើអន្ទារ​ដែក ខណ:កំពុងផ្សារភ្លាប់ អន្ទារដែកស្រាប់តែបាក់ធ្លាក់ចុះមក ធ្វើអោយជនរងគ្រោះជុងជម្រឹ​ងដែក ដែលបណ្តុះធ្នឹមសសរ បណ្តាលស្លាប់ភ្លាមៗនៅនឹងកន្លែង ចំណែកម្នាក់ទៀតរងរបួសរហែកខ្នង ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកធ្វើកំណត់ហេតុ ហើយរង់ចាំសាច់ញាតិមកទទួលសពជនរងគ្រោះទៅធ្វើបុណ្យតាមប្រពៃណី ៕