តារាកំប្លែងជើងចាស់ នាយ កុយ នាយ ក្រឹម នាយ ឃ្លោក និងនាយ តាដក់ បានទៅកំដរដង្ហើមចុងក្រោយនាយ វីតាមីនសេ នៅគេហដ្ឋានតាមផ្លូវ៥៩៨
ព័ត៌មាន
3.72K

ភ្នំពេញ៖ ក្រោយបញ្ជូនមកពីមន្ទីរពេទ្យកាលពីរសៀលម្សិលមិញ មានញាតិមិត្តបងប្អូន និងមិត្តសិល្បៈជាច្រើនបានមក កំដរនាយ វីតាមីនសេ នាដង្ហើមចុងក្រោយនៅគេហដ្ឋានរបស់លោក ផ្លូវលេខ ៥៩៨ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ក្នុងនោះ តារាកំប្លែងនាយ កុយ និងនាយ ឃ្លោក បានទៅជួបកំដរនាយ វីតាមីនសេ មុនគេ បន្ទាប់មកលេចវត្តមាននាយ ក្រឹម និងនាយ តាដក់ បានចូលរួមកំដរដល់ដង្ហើមចុងក្រោយ រហូតដល់ម៉ោង ១២ រំលង អាធ្រាតឈានចូលថ្ងៃទី៣០ មីនា ២០១៨នេះ។

គួរបញ្ចាក់ផងដែរថា៖ តារាកំប្លែងជើងចាស់ លោកតា វីតាមីសេ បានទទួលមរណៈភាពហើយនាវេលាម៉ោង១២នឹង៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី៣០ខែមីនាឆ្នាំ២០១៨នេះក្នុងវ័យ៦៩ឆ្នាំ ដោយមានជំងឺឈឺធ្ងន់ហើយកាន់តែទ្រុឌទ្រមខ្លាំង ក្រោយពីមេរោគដុំសាច់កាន់តែរីករាលដាល ហើយខាងគ្រូពេទ្យទាំងថៃ និងកម្ពុជាសុទ្ធតែផ្ដល់ចម្លើយដូចគ្នា ថាជំងឺនេះមានការវិវឌ្ឍហើយ ត្រូវបានក្រុមគ្រួសាររបស់គាត់បានយកត្រឡប់មកផ្ទះវិញ។

ដំណឹងដ៏ក្រៀមក្រំនេះទុកជាការជូនដំណឹងដល់ប្រជាពលរដ្ឋទូទាំងប្រទេសនិងសិល្បករ សិល្បៈការិនីទាំងអស់ដែលគោរពស្រលាញ់លោកតា៕