ចាប់យុវជនឆបោកម៉ូតូ ដែលឧកញ្ញ៉ាម៉ុង ឬទ្ធីប្រកាសហើយនៅថ្ងៃនេះ
ព័ត៌មាន
14K

ប៉ូលិសខេត្តកំពតបានចាប់បានយុវជនម្នាក់ ដែលឆបោកម៉ូតូ ហើយរត់គេចខ្លួនបានតែប៉ុន្មានថ្ងៃក៏ត្រូវសមត្ថកិច្ចតាមប្រមាញ់ចាប់បានហើយ។
នៅលើបណ្តាញសង្គមនៅព្រឹកថ្ងៃទី ៣០ខែមិនាឆ្នាំ២០១៨ នេះ ស្នងការប៉ូលិសខេត្តកំពតបានបង្ហោះថាមុខសញ្ញាដែលលោកឧកញ្ញ៉ា ម៉ុង ឬទ្ធី ប្រកាសដល់សមត្ថកិច្ចអោយជួយស្វែងរកនោះ ត្រូវបានកំលាំងជំនាញ ព្រ.ទរបស់អធិការក្រុងកំពតចាប់បានហើយ។ មុខសញ្ញាខាងលើនេះគឺបានលួចយកម៉ូតូពីក្រុមហ៊ុនរបស់លោកឧកញ្ញ៉ា ។

មុខសញ្ញ្ញាខាងលើនេះ ត្រូវបានលោកឧកញ្ញ៉ាអាណិតបានអោយចូលធ្វើការ ចូលធ្វើការមិនបានប៉ុន្មានផងក៏លួចម៉ូតូពីក្រុមហ៊ុនរបស់លោក ។

សូមបញ្ជាក់ថាឧកញ៉ា ម៉ុង ឫទ្ធី ប្រកាសស្វែងរកបុរសម្នាក់​មុខមាត់​​ដូច​ក្នុង​រូប​ថត​នេះ​ បើចាប់បាននឹង​ជូន​រង្វាន់​1.000$ និងម៉ូតូ​មួយគ្រឿង

ឯកឧត្ដមបណ្ឌិត ម៉ុង ឫទ្ធី បានធ្វើការប្រកាសជាផ្លូវការមួយនៅក្នុងហ្វេសប៊ុករបស់លោក បើចាប់បានជនដែលមានមុខមាត់ដូចក្នុងរូបថតនេះលោកនឹងជូនជូន​រង្វាន់​1.000$ និងម៉ូតូ​មួយគ្រឿង ដោយក្នុងនោះលោកបានបញ្ជាក់តាមរយៈសាររបស់លោកយ៉ាងច្បាស់ថា៖
"ខ្ញុំ​ជួយ​យកអាសា​មនុស្ស​រាប់មុឺននាក់​មានជួប​បញ្ហា​បន្តិចបន្តួច​តែមិន​ធ្ងន់ធ្ងរ​ពេក ជាចុងក្រោយ​នេះមានក្មេង​ប្រុស​ម្នាក់​ចេះតែ​ឆាត​មកសុំ​ រកការងារ​ធ្វើ​ដោយ​សុំតែបាយហូប​ ស្នាក់នៅ​មិនយកប្រាក់ខែទេ​ពេលនេះកំពង់តែ​ដាច់បាយ​ជិត​ស្លាប់​ហើយ​ ដោយក្តី​មេត្តា​អាណិត​អាសូរ​ក៏​សម្រេច​ចិត្ត​ទទួល​យកមក​អោយចូលបំរើការងារ​ ខាងផ្នែកកសិកម្ម​នៅភ្នំសែនដី​ខេត្ត​កំពង់​ស្ពឺ​ ដោយផ្ត​ល់អាហារហូបចុកបីពេល​ ផ្ទះ​ស្នាក់នៅ​ ប្រាក់150$មួយខែ​ថែមទៀត​ បានតែ​រយៈ​ពេល​៧ថ្ងៃ​ពី​ថ្ងៃ​ទី​១៨ដល់​ថ្ងៃ​ទី​២៤វេលា​ម៉ោង១រសៀល​ លោកវី​ហ្គោបាន​ខ្ចីម៉ូតូ​មាកលែតតម្លៃ1.450$​របស់​កម្មករ​ដូចគ្នា​យកទៅបាត់​ស្រម៉ោល​ ។ ដំណឹង​នេះ​ខ្ញុំ​សុំ​ប្តឹង​ទៅសមត្ថកិច្ច​បើស្គាល់ឬ​ឃើញ​មុខមាត់​​ដូច​ក្នុង​រូប​ថត​នេះ​ ​ចាប់វាមក​ផ្តន្ទា​ទោស​ខ្ញុំ​និង​ជូន​រង្វាន់​1.000$ បន្ថែម​ជា​មួយ​ម៉ូតូ​ដែល​វា​ឆបោកនេះផងដែរ​ ។