រថយន្តកុងតឺន័រ កំពុងបើកបរសុខៗ រេចង្កូតទៅបុករបងផ្ទះប្រជាពលរដ្ឋ
ព័ត៌មាន
1.24K

ភ្នំពេញ៖រថយន្តកុងតឺន័រមួយគ្រឿងកំពុងបើកបរសុខៗ ស្រាប់តែរេចង្កូតឡើងលឿនបុករបងផ្ទះប្រជាពលរដ្ឋនៅតាមបណ្ដោយផ្លូវហាណូយឋិតនៅក្នុងqសង្កាត់គោកឃ្លាងខណ្ឌសែនសុខដែលរងការខូចខាតយ៉ាងដំណំ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១៩និង៤០នាទី យប់ថ្ងៃទី ២៩ ខែមីនាឆ្នាំ ២០១៨ ស្ថិតនៅក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។
យោងតាមប្រភពព័ត៌មានដែលកន្លែងកើតហេតុ បានឲ្យដឹងថាមុនពេលកើតហេតុ គេបានឃើញរថយន្តកុងតឺន័រមួយគ្រឿង ពាក់ ស្លាកលខភ្នំពេញ3C1958បើកក្នុងទិសដៅពីត្បូងមកជើង។ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែរេចង្កុតទៅបុកនឹងរបងផ្ទះជាពលរដ្ឋដែលទុកចោលបណ្ដាលឲ្យរងការខូចខាយ៉ាងដំណំតែពុំមានអ្នករងរបួសឡើយ។

ក្រោយពេលកើតហេតុ ភ្លាមៗ សមត្ថកិច្ចចរាចរបានមកដល់កន្លែងកើតហេតុ ធ្វើការវាស់វែងនិងយករថយន្តបង្កទៅរក្សាទុកនៅឯការិយាល័យនគរបាលចរាចរផ្លូវគោក ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ។ តែយ៉ាងណា អ្នកបើកបររថយន្ដកុងតឺន័របានធានាថាគាត់នឹងចេញសងការខូចខាតរបងផ្ទះរបស់ប្រជាពលរដ្ឋនោះ៕