ជនសង្ស័យភេទទី៣មានគ្នាបីនាក់ ឆ្លៀតឱកាសលួចទូរស័ព្ទដៃ ពីបុរសម្នាក់ដែលសង្ស័យស្រវឹងស្រាគេងក្នុងរថយន្ត
ព័ត៌មាន
4.22K

ភ្នំពេញ ៖ ឃាត់ខ្លួនបានជនសង្ស័យបីនាក់ ដែលឆ្លៀតឱកាសចូលក្នុងរថយន្តLexus GS300 យកទូរស័ព្ធម៉ាកIPhone 6plusមួយគ្រឿង ខណៈពេលដែលម្ចាស់រថយន្តសង្ស័យស្រវឹងគេងលក់ ហើយត្រូវបានសមត្ថកិច្ចប្រទះឃើញ ធ្វើការឃាត់ខ្លួនបាននៅផ្លូវលេខ៤១៣ ហេតុការណ៍នេះកើតឡើងកាលពីវរលាម៉ោង២ និង ២០នាទីយប់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨ ស្ថិតតាមបណ្ដោយផ្លូវលេខ៤៣០ កែងនឹងផ្លូវលេខ១៨៣ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានី ភ្នំពេញ ។

ជនសង្ស័យទី១ឈ្មោះ សុខ កា (អ្នកចូលធ្វើសកម្មភាពយកទូរស័ព្ទ ) អាយុ២៣ឆ្នាំ មុខរបរ ជាងអ៊ុតសក់ បច្ចុប្បន្នស្នាក់នៅសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ ។
ជនសង្ស័យទី២ឈ្មោះ សុច ហួរ (ម្ចាស់ម៉ូតូ) អាយុ២៣ឆ្នាំ មុខរបរ ជាងអ៊ុតសក់ នៅម្តុំព្រែកព្នៅ បច្ចុប្បន្នស្នាក់នៅម្ដុំជ្រោយចង្វារ ។
ជនសង្ស័យទី៣ឈ្មោះ គេត សា អាយុ២៨ឆ្នាំ មុខរបរជាងអ៊ុតសក់ នៅម្តុំព្រែកព្នៅ បច្ចុប្បន្នស្នាក់នៅម្ដុំជ្រោយចង្វារ។

បច្ចុប្បន្នជនសង្ស័យទាំង៣ និងម៉ូតូZoomer (ពណ៌ក្រហម ស្លាកលេខភ្នំពេញ1GR-1791) ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងចាត់ការទៅតាមនីតិវិធីច្បាប់ ។