សំណាងរថយន្តមានGPS កុំអីត្រូវជនសង្ស័យលួចបានសម្រេចបាត់
ព័ត៌មាន
5.13K

រាជធានីភ្នំពេញ ៖ ជនសង្ស័យធ្វើសកម្មភាពលួចរថយន្តកាមេរីបាឡែន ពណ៌ស្ករ ដែលពាក់ស្លាកលេខភ្នំពេញ2AQ-4819 បានសម្រេចនៅក្បែរផ្សារសេនជូរី ហើយព្យាយាមបើកគេចខ្លួន តែសំណាងល្អរថយន្តមានបំពាក់GPS ត្រូវបានម្ចាស់រថយន្តបើកតាមនិងទំនាក់ទំនងទៅសមត្ថកិច្ច រហូតដល់បូរីកីឡា សមត្ថកិច្ចខណ្ឌ៧មករា ក៏ប្រទះឃើញរថយន្តទុកចោលនៅក្នុងផ្លូវលំអគារចាស់ ចំណែកជនសង្ស័យរត់គេចខ្លួនបាត់។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១និង៣០នាទីយប់ ថ្ងៃទី៣០ ខែមិនា ឆ្នាំ២០១៨ ក្បែរផ្សារសេនជូរី ស្ថិតនៅក្នុងសង្កាត់កាកាប ខណ្ឌពោធិសែនជ័យ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានអោយម្ចាស់រថយន្តយកកាតគ្រីមកបញ្ជាក់យករថយន្តត្រលប់ទៅវិញ និងដាក់ពាក្យបណ្តឹងទៅតាមនីតិវិធី ។