សូមប្រុងប្រយ័ត្ន​! ម្ចាស់ផ្ទះកំដៅសម្លទុកចោលនៅជាន់ទី២ បណ្តាលអោយមានផ្សែងហោះចេញមក បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅម្តុំផ្សារធំថ្មី
ព័ត៌មាន
4.45K

រាជធានីភ្នំពេញ ៖ ម្ចាស់ផ្ទះជាន់ទី២ នៅម្តុំផ្សារធំថ្មី កំដៅសម្លទុកចោល ហើយចេញទៅក្រៅបាត់មួយសន្ទុះ បណ្តាលអោយសម្លខ្មោច មានផ្សែងហោះចេញ​ពីក្នុងផ្ទះ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះមកអន្តរាគមន៍ភ្លាមៗ កាលពីវេលាម៉ោង​១៥នឹង៤៥នាទី ថ្ងៃទី២៩ ខែមិនា ឆ្នាំ​២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវលេខ​១៣៦ ម្តុំផ្សារធំថ្មី ក្នុងសង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។​

សមត្ថកិច្ចនៅកន្លែងកើតហេតុបានអោយប្រាប់អោយដឹង ៖ ចំពោះហេតុការណ៍នេះ កម្លាំងសមត្ថកិច្ចបានអន្តរាគមន៍ ដោយយកញញួរនិងប្រដាប់កាត់ដែក ទំលុះចូលទៅក្នុងផ្ទះ ដើម្បីជួយសង្គ្រោះ កុំអោយមានការឆាបឆេះចេញជាអណ្ដាតភ្លើង ជាសំណាងល្អ ដែលអន្តរាគមន៍ទាន់ពេលវេលា​ ទើបមិនមានគ្រោះថ្នាក់ដល់អ្នកដ៏ទៃ ប៉ុន្តែក៏បង្កអោយមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនៅជុំវិញកន្លែងកើតហេតុយ៉ាងខ្លាំងផងដែរ ៕