សមត្ថកិច្ច សហការជាមួយជនរងគ្រោះ ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទលួច ម៉ូតូ
ព័ត៌មាន
2.22K

ភ្នំពេញ ៖ នៅ ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល ១១:៣០នាទី កម្លាំងផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាខណ្ឌទួលគោក និងកំលាំងនគរបាលប៉ុស្តិ៍រដ្ឋបាលទឹកល្អក់ទី១ សហការជាមួយជនរងគ្រោះឈ្មោះ យ៉ាន់ ថង បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ០១នាក់ពីបទលួច (លួចម៉ូតូ ) នៅចំណុច បន្ទប់ជួលលេខ២៨ ជាន់ទី១ ផ្លូវបេតុង ក្រុម ទី៥៥ ភូមិ១៥ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ប្រព្រឹត្តកាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល ០២:០០នាទីរំលងអធ្រាត្រនៅចំណុចផ្ទះជួលគ្មានលេខ ផ្លូវលំ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌ សែនសុខ រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ យ៉ាន់ ថង ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករគ្រឿងចក្រ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវលំ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ចំណែកជនសង្ស័យឈ្មោះ ធឿន សុខធិន ហៅ ណាក់ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ ចុងភៅនៅហាងល្មមទេ ស្នាក់នៅ បណ្ដោះអាសន្នក្នុងហាងល្មមទេ ផ្លូវ១៩២៨ ភូមិបាយ៉ាប សង្កាត់ភំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ដោយឡែក វត្ថុតាងប្រមូលបាន ម៉ូតូមួយគ្រឿងម៉ាក Honda Dream C125 ពណ៌ខ្មៅ បិតស្កុតពណ៌មាសកន្ទុយផ្នែកខាងក្រោយ ពាក់ស្លាកលេខ ព្រះសីហនុ 1A-3450 មានលេខតួ និងលេខ ម៉ាស៊ីន: 8061096 និងទូរស័ព្ទមួយគ្រឿងម៉ាក Leegoog ពណ៌ទឹកមាស គ្មានស៊ីម ( ខូច ) ។
ក្រោយពេលឃាត់ខ្លួន ជនសង្ស័យឈ្មោះ ធឿន សុខធិន ហៅ ណាក់ ត្រូវសមត្ថកិច្ចនគរបាលខណ្ឌទួលគោក ផ្ទេរទៅឲ្យសមត្ថកិច្ចនគរបាលខណ្ឌ សែនសុខ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ព្រោះករណីនេះបានកើតឡើងនៅក្នុង ខណ្ឌសែនសុខ ៕