ពាណិជ្ជកម្ម

បិតាស្ថាបនិក Facebook និងត្រូវ​សារព័ត៌មាន​ធំៗ​យកទៅ​ផ្សព្វផ្សាយ ជុំវិញការ​បែកធ្លាយ​ព័ត៌មាន​អ្នក​ប្រើប្រាស់! ដោយ«សរសេរពាក្យសុំទោស ​មួយទំព័រពេញ»

(សាន់ហ្រ្វាន់ស៊ីស្កូ)៖ ស្ថាបនិក និងជានាយកប្រតិបត្តិ (CEO) របស់​ក្រុមហ៊ុន Facebook លោក ម៉ាក ហ្សាក់ខឺប៊ឺហ្គ (Mark Zuckerberg) បានធ្វើការ​សូមអភ័យ​ទោសចំពោះ​អ្នកប្រើប្រាស់ តាមរយៈអត្ថបទ​មួយទំព័រ​ពេញមួយ ដែលចុះផ្សាយ​នៅតាមសារព័ត៌មាន​អង់គ្លេស និងអាមេរិកមួយចំនួន​ជុំវិញ​រឿងអាស្រូវ​បែកធ្លាយ​ទិន្នន័យអ្នកប្រើប្រាស់ ដែលកំពុង​បណ្តាលឲ្យបណ្តាញ​សង្គមធំជាង​គេបង្អស់នេះ ស្ថិតក្រោមសម្ពាធ​យ៉ាងធ្ងន់ធ្ងរ។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នៅរសៀល​ថ្ងៃចន្ទ ទី២៦ ខែមីនា ឆ្នាំ២០១៨។

អត្ថបទសុំទោស និងទទួលកំហុស​របស់ Facebook ត្រូវបានចុះផ្សាយ​នៅលើបណ្តាញ​សារព័ត៌មាន​ របស់ចក្រ​ភពអង់គ្លេស ដូចជា Observer, Sunday Times, Mail on Sunday (Daily Mail), Sunday Mirror, និង Sunday Express ព្រមទាំង​កាសែត​អាមេរិក ដូចជា New York Times, Washington Post, និង Wall Street Journal។

គួរជម្រាបថា ការសុំទោស​របស់ លោក Zuckerberg ត្រូវបានធ្វើឡើង​បន្ទាប់ពីក្រុមហ៊ុន Facebook បានទទួលរង​ការរិះគន់យ៉ាងចាស់ដៃ ដោយសារ​ភាពបរាជ័យ មិនអាច​ការពារ​ទិន្នន័យផ្ទាល់ខ្លួន ​របស់អ្នកប្រើប្រាស់ជាង ៥០លាននាក់ ដែលត្រូវបាន​ប្រើប្រាស់ ដោយពុំសមរម្យពីសំណាកើក្រុមហ៊ុនវិភាគ​ទិន្នន័យ Cambridge Analytica ដែលមាន​មូលដ្ឋាន​​នៅទីក្រុងឡុងដ៍ ក្នុងសកម្មភាព​ផ្សេងៗ​ពាក់ព័ន្ធនឹងយុទ្ធនាការ​ឃោសនា​រក​សំឡេង​ឆ្នោត ​កាលពីឆ្នាំ២០១៦ របស់​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ៕

 




អត្ថបទទាក់ទង៖