Griezmann បាន​ដើរ​ស្វែងរក​ផ្ទះ​នៅ​ក្នុង​ទីក្រុង Barcelona បណ្ដើរៗហើយ

Griezmann និង​ភរិយា​បាន​​​ទៅ​មើល​តំបន់​ដែល​ពួក​គេ​ត្រូវ​នៅ ប្រសិន​បើ​ការ​ផ្ទេរ​ទៅ Barca ចេញ​ជា​ផ្លែផ្កា។ ប្រពន្ធ​ Griezmann នាង Erika Choperena ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​ទៅ​មើល​តំបន់ Castelldefels ដែល​ជា​កន្លង​  Lionel Messi, Luis Suarez និង Philippe Coutinho ស្នាក់​នៅ​ដំបូង ពេល​មក Barcelona​ ដំបូងៗ។

ពួក​គេ​ក៏​បាន​ទៅ​មើល​នៅ​តំបន់  Pedralbes ដែល​មិត្ត​រួម​ជាតិ​បារាំង​ Ousmane Dembele កំពុង​នៅ។ យោងតាម​កាសែត​បារាំង​ទើប​តែ​ចុះ​ថ្មី​ៗ​នេះ​ដែរ​ថា Griezmann បាន​ធ្វើ​​កិច្ច​ព្រមព្រៀង​​បម្រុង​មួយ​ ដើម្បី​ផ្លាស់​ទៅ Barcelona បន្ទាប់​ពី​បដិសេធ​កុងត្រា​ថ្មី​ជាមួយ  Atletico Madrid៕​​​​