អង្គការមូលនិធិកុមារកម្ពុជាសុំបំភ្លឺការផ្សាយរបស់ TVFB អំពីបុរសពោះម៉ាយឈ្មោះ សួន រតនា ចោទអង្គការថាបានបញ្ឈប់ការផ្គត់ផ្គងការសិក្សារបស់កូនៗគាត់
ព័ត៌មាន
9.22K

ភ្នំពេញ៖ ក្រោយពេលបុរសម្នាក់និងកូនតូចចំនួន៣នាក់បានសុំអោយអង្គភាពសារព័ត៌មាន TVFB ធ្វើការផ្សាយផ្ទាល់ពីទុក្ខលំបាកផ្សេងៗពាក់ព័ន្ធនិងអង្គការមូលនិធិកុមារកម្ពុជាកាលពីម្សិលម៉ិញនេះថាអង្គការបានបញ្ឈប់ការផ្គត់ផ្គងការសិក្សារបស់កូនៗគាត់ នៅរសៀលថ្ងៃទី១៣ខែមិនាឆ្នាំ២០១៨ អង្គការមូលនិធិកុមារកម្ពុជាបានចេញលិខិតសុំអោយសារព័ត៌មាន TVFB ធ្វើការបំភ្លឺនិងបញ្ជាក់ថា អង្គការនៅតែផ្គត់ផ្គង់ដល់ការសិក្សារបស់កូនៗគាត់មិនមានបញ្ឈប់នោះទេ ប៉ុន្តែគឺលោក សួន រតនា ខ្លួនឯងដែលបាននឹងកំពុងយកកូនៗទាំងបីចាកឆ្ងាយពីការសិក្សារមកធ្វើជាឈ្នាន់ ហើយបង្កាច់បង្ខូចការពិតដើម្បីទាក់ទាញការឧបត្ថម្ភគាំទ្រអំពីសប្បុរជន។ សូមប្រិយមិត្តពិនិត្យនូវខ្លឹមសារលិខិតទាំងស្រុងរបស់អង្គការមូលនិធិកុមារកម្ពុជាខាងក្រោមដូចតទៅ៖