ក្រុមគ្រួសារលោកបណ្ឌិត ស៊ុយ​ សារ៉េត​ ប្តឹងជនបង្កហឹង្សា ទារសំណង ១២០០លានរៀល
ព័ត៌មាន
29408

ភ្នំពេញ​៖ នៅ​រសៀល​ថ្ងៃ​ទី​១៣​ ខែ​មីនា​ ឆ្នាំ២០១៨ក្រុមគ្រួសារលោកបណ្ឌិត ស៊ុយ​ សារ៉េត​ បាន​ដាក់ពាក្យបណ្តឹង​ចូល​ទៅកាន់ស្នងការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ហើយ​​ ដោយ​ប្តឹង​ជនពាក់ព័ន្ធ​ទាំងអស់​ដែល​ប្រព្រឹត្ត​អំពើ​ហិង្សា​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ ។

ក្នុង​បណ្តឹង​នេះ​ បណ្ឌិត​ ស៊ុយ​ សារ៉េត​ ស្នើ​សមត្ថកិច្ច​ស្វែង​រក​ជន​ពាក់ព័ន្ធ​ទាំងអស់​ និង​ ទាមទារ​សំណង​ជំងឺ​ចិត្ត​ចំនួន​ មួយ​ពាន់​ពីរ​រយ​លាន​រៀល​ ។ពាក់ព័ន្ធនិងករណីបុករះនេះបានកើតឡើងកាលពីវេលា ម៉ោង៥៖១០នាទីថ្ងៃទី១១ខែមិនាឆ្នាំ២០១៨ស្ថិតនៅម្តុំផ្សារ សាំហានសង្កាត់ ទួលសង្កែខណ្ឌឬស្សីកែវមកចាប់បាននៅជិត មន្ទីរពេទ្យព្រះកុសុមះ(លោកសង្ឃ) សង្កាត់ទឹកល្អក់២ខណ្ឌទួលគោករាជធានីភ្នំពេញ។ បុរសជាជនបង្កមានឈ្មោះស៊ុយ​ សារ៉េត​ ជាសាស្ត្រាចារ្យ​ នៅសកលវិទ្យាល័យកម្ពុជា ត្រូវបានក្រុមគ្រួសារបញ្ចូនទៅសង្គ្រោះនៅប្រទេសវៀតណាម។ នៅ រសៀល នេះ លោក មេធាវី ឈី សម្បត្តិ ធានា អះអាង ថា ជន ល្មើស ប៉ុនប៉ង វាយ សម្លាប់ លោក បណ្ឌិត ស៊ុយ សារ៉េត នឹង មិន រួច ខ្លួន សូម្បី ម្នាក់។ មេធាវី រូប នេះ មាន ជំនឿ ចិត្ត ខ្ពស់ ក្នុង ឈាន ដល់ ចាប់ ជន ល្មើស ទាំង អស់ ឲ្យ ទទួល ទោស តាម ច្បាប់ ដោយ សារ មាន ហេតុផល សំខាន់ៗ ដូច ខាង ក្រោម នេះ៖

១. វីដេអូ ដែល បង្ហោះ ចែកចាយ ពេញ បណ្ដាញ សង្គម៖ នៅ ក្នុង វីដេអូ ឃ្លីប នោះ គឺ បាន បង្ហាញ ពី សកម្មភាព ដ៏ ឃោរឃៅ និង អត្តសញ្ញាណ របស់ ជន ល្មើស យ៉ាង ច្បាស់។ ដូច្នេះ គ្មាន អ្វី ជា ឧបសគ្គ ក្នុង ការ ស្រាវជ្រាវ រក ជន ល្មើស ទាំង នោះ ឡើយ។
២. រូបថត៖ ក្រៅ ពី វីដេអូ សកម្មភាព លោក មេធាវី ឈី សម្បត្តិ ប្រាប់ ទៀត ថា ក្នុង ដៃ សមត្ថកិច្ច គឺ មាន រូប ថត ជន ល្មើស ទាំង អស់ ដែល សុទ្ធ ជា អ្នក ចូលរួម ក្នុង ការ ប្រើ អំពើ ហិង្សា នោះ។
៣. សមត្ថកិច្ច កំពុង ដុតដៃ ដុត ជើង យ៉ាង ខ្លាំង៖ មេធាវី របស់ បណ្ឌិត ស៊ុយ សារ៉េត លើក ឡើង ទៀត ថា ខណៈ នេះ សមត្ថកិច្ច គ្រប់ លំដាប់ ថ្នាក់ បាន សហការ គ្នា យ៉ាង សស្រាក់ សស្រាំ ក្នុង ការ ស្រាវជ្រាវ រក មុខ ជន ល្មើស និង កន្លែង ស្នាក់ នៅ ដើម្បី ឈាន ដល់ ការ ឃាត់ ខ្លួន។
៤. ជា បញ្ហា សង្គម ត្រូវតែ ដោះស្រាយ៖ មិន មែន ទើប តែ កើត ឡើង លើ បណ្ឌិត ស៊ុយ សារ៉េត ឡើយ ប៉ុន្តែ កាត់ ទោស ជំនួស តុលាការ ដោយ ការ ប្រើ អំពើ ហិង្សា នេះ មិន មែន ជា លើក ទី មួយ ឡើយ។ ដូច្នេះ បញ្ញា នេះ ត្រូវ តែ លប់ បំបាត់ ចោល តាម រយៈ ការ ចាប់ ជន ល្មើស ទាំង នោះ ដើម្បី ទុក ជា មេរៀន ដល់ ពលរដ្ឋ ផ្សេង ទៀត។ លោក មេធាវី ឈី សម្បត្តិ ចាត់ ទុក ថា ការ ប្រើ អំពើ ហិង្សា ក្នុង ការ ដោះ ស្រាយ បញ្ហា របស់ ប្រជាពលរដ្ឋ គឺ ជា អំពើ ដ៏ អយុត្តិធម៌ បំផុត ព្រោះ កម្ពុជា ជា ប្រទេស មាន ច្បាប់ គឺ ត្រូវ យក ច្បាប់ មក ដោះស្រាយ។
៥. សមត្ថកិច្ច បាន អញ្ជើញ សាក្សី ជា ច្រើន រូប នៅ កន្លែង កើត ហេតុ យក មក សួរ នាំ រួច រាល់ អស់ ហើយ និង មាន លទ្ធភាព គ្រប់គ្រាន់ ក្នុង ការ កំណត់ អត្តសញ្ញាណ ជន ល្មើស ទាំង នោះ ហើយ កាន់ តែ ងាយ ស្រួល ក្នុង ការ ឈាន ដល់ ឃាត់ ខ្លួន។

ចំពោះករណីវាយទៅលើជនបង្កស្ទើតែនៅសល់តែដង្ហើមចង្រឹតនេះ យោងតាមប្រភពបានឲ្យដឹងថា សមត្ថកិច្ចបាននិង កំពុងមានវិធានការស្វែងរកបុគ្គលដែលបញ្ចេញកំហឹងទៅលើ ម្ចាស់រថយន្តដែលជាជនបង្ក យកមកចាត់ការតាមនីតិវិធីច្បាប់ផងដែរ។ ចំណែកឯពត៌មានថា ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះមានមនុស្សស្លាប់២នាក់ ត្រូវបានអាជ្ញាធរបដិសេធ និងគ្រាន់តែមានមនុស្ស២នាក់រងបួសប៉ុណ្ណោះ។