ពាណិជ្ជកម្ម

លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញបញ្ជាអោយសមត្ថកិច្ចតាមចាប់ជនបង្កហិង្សាដែលជាអតីតសន្តិសុខសាលាខណ្ឌដូនពេញដាក់គុកអោយបាន

ភ្នំពេញ៖ លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញបានផ្ដល់បទសម្ភាសន៍អោយ TVFB តាមរយៈទូរស័ព្ទនៅរសៀលថ្ងៃទី១៣ខែមិនាឆ្នាំ២០១៨ ដឹងថា សន្តិសុខដែលបង្កហិង្សាក្នុងករណីគ្រោះថ្នាក់ចរាចរកាលពីពេលថ្មីៗនេះ គឺត្រូវបានលោកបណ្ដេញចេញរយៈពេល១ខែមកហើយ ហើយលោកក៏កំពុងតែបញ្ជាសមត្ថកិច្ចដើម្បីតាមច្បាប់ខ្លួនអតីតសន្តិសុខខណ្ឌដូនពេញដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់។

សូមបញ្ជាក់ថា បុរសម្នាក់ដែលផ្ដើមសកម្មភាពដំបូងវាយរថយន្តនិងម្ចាស់រថយន្តក្នុងករណីគ្រោះថ្នាក់ចរាចរមួយដែលបណ្ដាលអោយបុរសជាអ្នកបើកបរថយន្តរងរបួសយ៉ាងធ្ងន់ធ្ងរត្រូវបានគេស្គាល់ថាជាសន្តិសុខឆ្នើមនៅក្នុងខណ្ឌដូនពេញដែលបានជួយសង្គ្រោះជីវិតកុមារ២នាក់ពីក្នុងគ្រោះអគ្គីភ័យក្នុងសង្កាត់ផ្សារចាស់កាលពីប៉ុន្មានខែមុននេះ។

រូបភាពដែលទទួលបានពីបណ្ដាញសង្គម Facebook ដើម្បីធ្វើការផ្ទៀងផ្ទាត់និងរូបភាពជនបង្កគឺដូចគ្នាសឹងតែ៩៩ភាគរយ ប៉ុន្តែអ្វីដែលយើងសង្កេតឃើញក្នុងបណ្ដាញសង្គមហ្វេសបុក ឃើញមានជនអនាមឹកបានយករូបភាពក្រុមការងារTVFB ថតរូបអនុស្សាវរីយ៍ជាមួយក្រុមសន្តិសុខឆ្នើមខណ្ឌដូនពេញដែលបានបំពេញភារៈកិច្ចជួយអាយុជីវិតក្មេងប្រុស២នាក់ពីក្នុងគ្រោះអគ្គីភ័យ ថាជាក្រុមបក្ខពួកនិងគ្នាដោយគ្មានមូលដ្ឋានច្បាស់ TVFB សង្ឃឹមថាសមត្ថកិច្ចជំនាញនិងធ្វើការស្រាវជាវស្វែងរកជនបង្កដើម្បីយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ TVFB មិនរួមចំណែកការពារជនបង្កអសន្តិសុខក្នុងសង្គមឡើយ អ្វីល្អគឺយើងផ្សាយថាល្អ អ្វីដែលអាក្រក់ខុសច្បប់គឺយើងផ្សាយថាអាក្រក់៕

 

 

 

 




អត្ថបទទាក់ទង៖