ស្គាល់អត្តសញ្ញាណជនបង្កហិង្សាមុនដំបូងក្នុងករណីគ្រោះថ្នាក់ចរាចរហើយ ការពិតគឺជាសន្តិសុខសាលាខណ្ឌដូនពេញ
ព័ត៌មាន
66.4K

ភ្នំពេញ៖ បុរសម្នាក់ដែលផ្ដើមសកម្មភាពដំបូងវាយរថយន្តនិងម្ចាស់រថយន្តក្នុងករណីគ្រោះថ្នាក់ចរាចរមួយដែលបណ្ដាលអោយបុរសជាអ្នកបើកបរថយន្តរងរបួសយ៉ាងធ្ងន់ធ្ងរត្រូវបានគេស្គាល់ថាជាសន្តិសុខឆ្នើមនៅក្នុងខណ្ឌដូនពេញដែលបានជួយសង្គ្រោះជីវិតកុមារ២នាក់ពីក្នុងគ្រោះអគ្គីភ័យក្នុងសង្កាត់ផ្សារចាស់កាលពីប៉ុន្មានខែមុននេះ។

រូបភាពដែលទទួលបានពីបណ្ដាញសង្គម Facebook ដើម្បីធ្វើការផ្ទៀងផ្ទាត់និងរូបភាពជនបង្កគឺដូចគ្នាសឹងតែ៩៩ភាគរយ យើងមិនអាចសុំការបំភ្លឺពីមន្ត្រីសាលាខណ្ឌដូនពេញបាននៅឡើយនោះទេ ទាក់ទងនិងអត្តសញ្ញាណរបស់ជនបង្ក។

ប៉ុន្តែអ្វីដែលយើងសង្កេតឃើញក្នុងបណ្ដាញសង្គមហ្វេសបុក ឃើញមានជនអនាមឹកបានយករូបភាពក្រុមការងារTVFB ថតរូបអនុស្សាវរីយ៍ជាមួយក្រុមសន្តិសុខឆ្នើមខណ្ឌដូនពេញដែលបានបំពេញភារៈកិច្ចជួយអាយុជីវិតក្មេងប្រុស២នាក់ពីក្នុងគ្រោះអគ្គីភ័យ ថាជាក្រុមបក្ខពួកនិងគ្នាដោយគ្មានមូលដ្ឋានច្បាស់ TVFB សង្ឃឹមថាសមត្ថកិច្ចជំនាញនិងធ្វើការស្រាវជាវស្វែងរកជនបង្កដើម្បីយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ TVFB មិនរួមចំណែកការពារជនបង្កអសន្តិសុខក្នុងសង្គមឡើយ អ្វីល្អគឺយើងផ្សាយថាល្អ អ្វីដែលអាក្រក់ខុសច្បប់គឺយើងផ្សាយថាអាក្រក់៕