ពាណិជ្ជកម្ម

Man Utd និង Chelsea កំពុងតែប្រជែងគ្នា ទិញយកខ្សែប្រយុទ្ធEdison Cavani ពីPSG

អង់គ្លេស៖ ក្រុមបិសាចក្រហម Manchester United និង ក្រុមតោខៀវ Chelsea បាននឹងកំពុងប្រជែងគ្នា ដើម្បីនាំយកខ្សែប្រយុទ្ធ ​​​​​​​​​របស់ក្រុម Paris Saint-Germain កីឡាករ Edison Cavaniមកកាន់ទឹកដីខ្លួន។កីឡាករសញ្ជាតិអ៊ុយរ៉ាហ្គាយ Edison Cavani បានក្លាយទៅជាគោលដៅក្លិបធំៗ របស់អង់គ្លេសទាំងពីរនេះ ដោយសារតែ ពួកគេកំពុងតែចង់ពង្រឹងផ្នែកប្រយុទ្ធឲ្យបានល្អជាងមុន។

កីឡាករវ័យ ៣១ឆ្នាំ Edison Cavani រូបនេះ បានក្លាយទៅជាកីឡាករ ដ៏សំខាន់មួយសម្រាប់ PSG នៅរដូវកាលនេះ។ ប៉ុន្តែបើយោងតាមប្រភពមួយចំនួន បានបង្ហើបថា ថ្នាក់ដឹកនាំក្រុម PSG ចង់លក់ Cavani ចេញដើម្បីធ្វើឲ្យកីឡាករ Neymar សប្បាយចិត្តឡើងវិញ ពីព្រោះថា កីឡាករទាំងពីររូបនេះ មិនសូវជាចុះសម្រុងនឹងគ្នាប៉ុន្មានទេ។ប្រភពដដែលបានឲ្យដឹងទៀតថា ក្លិប PSG នឹងយល់ព្រមលក់ Cavani នៅក្នុងតម្លៃ ៥៣លានអឺរ៉ូ (ប្រហែល ៦៥លានដុល្លារអាមេរិក) ៕ 




អត្ថបទទាក់ទង៖