Man United ថាខ្លួននឹង​ទម្លាក់ Sevilla ចេញ​ពី​ UCL នៅយប់​ស្អែក

ក្រុមសម្បូរប្រជាប្រិយភាព Manchester  United  គ្រោងទម្លាក់ Sevilla របស់អេស្ប៉ាញ ពី វគ្គ ១៦ ក្រុមចុងក្រោយនៅ Champions League  យប់ស្អែក ក្រោយបញ្ចប់នៅក្រៅដី ០-០។ នេះបើយោងតាមការចុះផ្សាយរបស់ UEFA.COM។

លោក Jose Mourinho បង្ហើបថាមិនច្បាស់ រឿង Pogba អាចចូលលេងបាន ឬ យ៉ាងណាទេ ប៉ុន្តែ លោកគិតថា ជាការប្រកួតសំខាន់ និងរៀបចំឲ្យបានល្អទល់នឹង Sevilla។
លោក Mourinho ដឹកនាំ ឈ្នះ ៧ លើកក្នុងជំនួប ៨លើកទល់នឹងក្លិប Sevilla ពេលលោកបង្វឹកក្រុម Real Madrid រវាង ឆ្នាំ 2010 និង 2013ហើយក្នុងទាំង ៨លើកនេះ Real Madrid ស៊ុតចូល ២៣ គ្រាប់ និង របូត ៦ គ្រាប់។

រាប់បញ្ចូលទាំងលើកនេះក្រុមបិសាចក្រហមឡើងដល់ វគ្គ ១៦ ក្រុមចុងក្រោយ១០លើក ដែលក្នុងនោះឈ្នះ ៦ និង ចាញ់ ៣។

ក្រុម Sevilla  ចាញ់ទាំង ៣ លើកចុងក្រោយនៅ វគ្គ ១៦ក្រុម ពោល រដូវកាល 2007/08 ចាញ់  ដោយការទាត់បាល់ប៉េណាល់ទីកាត់ក្ដី ៣-២ ដោយថ្វីជើង Fenerbahçe SK (ចប់ការប្រកួតពីរជើង ៥-៥)។ ពីរឆ្នាំក្រោយមក  ចាញ់ក្រុម  CSKA Moskva ទាំងពីរជើង ៣-២ និង ឆ្នាំមុន ចាញ់ក្រុម Leicester City ក្នុងគ្រាប់បាល់សរុប ៣-២។

មួយវិញទៀត Sevilla  មិនដែលឈ្នះទេក្នុង ៦ប្រកួតចុងក្រោយពេលទៅលេងនៅទឹកដីនៃប្រទេសអង់គ្លេសប៉ះក្រុមក្រុមណាក៏ដោយ (ស្មើ ៣ ចាញ់ ៣)។
ក្រៅពីគូ ខាងលើ Roma ទទួលភ្ញៀវ Shakhtar Donetsk ក្រោយចាញ់នៅក្រៅដី ២-១។ ការប្រកួតទាំងពីរ ចាប់ផ្ដើមវេលាម៉ោង ២:៤៥ រំលងអាធ្រាត្រ៕