ពាណិជ្ជកម្ម

ពេលនេះ Kylian Mbappe ភ្លឺភ្នែកហើយក្រោយចាញ់ Real Madrid ទាំង២ជើង

បារាំង៖ រយៈពេលប៉ុន្មានរដូវកាលចុងក្រោយនេះ ក្រុមជើងខ្លាំងមកពីបារាំង Paris Saint-Germain បានចំណាយដើមទុន រាប់រយលានដុល្លារអាមេរិក ក្នុងការទិញយកកីឡាករកំពូលៗ ដើម្បីពង្រឹងក្រុមរបស់ខ្លួន មកបង្កព្យុះភ្លៀងនៅក្នុងតំបន់អឺរ៉ុប។

យ៉ាងណាមិញ ក្នុងរដូវកាលនេះ ក្លិប PSG បានធ្លាក់ចេញពីការប្រកួតក្របខ័ណ្ឌ UEFA Champions League ហើយ បន្ទាប់ពីបរាជ័យក្រោមស្នាដៃក្លិប Real Madrid ទាំងក្នុងដីនិងក្រៅដី។

ដោយឡែក កាលពីថ្មីៗនេះ កីឡាករ Kylian Mbappe ដែលជាខ្សែប្រយុទ្ធវ័យក្មេងរបស់ PSG បានប្រាប់ថា ខ្លួនទទួលស្គាល់ហើយថា ក្លិបរបស់ខ្លួនមិនទាន់មានគន្លឺះសំខាន់ៗមួយចំនួន ដែលក្លិប Real Madrid មានឡើយ។

កីឡាករសញ្ជាតិបារាំងរូបនេះបាននិយាយថា៖ «គ្មាននរណាម្នាក់អាចនិយាយថា យើងមិនបានព្យាយាមឲ្យអស់ពីសមត្ថភាពនោះទេ ប៉ុន្តែនេះជាពិភពបាល់ទាត់។ ហើយទោះបីជាយើងមានកីឡាករឆ្នើមៗក៏ដោយ ប៉ុន្តែ Real Madrid បានធ្វើឲ្យយើងភ្លឺភ្នែកដឹងអំពី ភាពខុសគ្នារវាងក្លិប ដែលមានកីឡាករឆ្នើមៗ និងក្លិបដែលជាម្ចាស់ជើងឯក»

 




អត្ថបទទាក់ទង៖