ពាណិជ្ជកម្ម

គ​.​ជ​.​ប ប្រកាស​ជ្រើសរើស​បុគ្គលិក​ជាប់កិច្ចសន្យា​ចំនួន​១២៤​នាក់​

​រាជធានី​ភ្នំពេញ ៖​​គ​.​ជ​.​ប​ហៅថាគណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​បានប្រកាស​ជ្រើសរើស​បុគ្គលិក​ជាប់កិច្ចសន្យា​រយៈពេល​ខ្លី ចំនួន​១២៤​នាក់ប្រយោេជន៍ ដើម្បី​បម្រើ​ការងារ​សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ ។ តាម​សេចក្តីជូនដំណឹង គ​.​ជ​.​ប បញ្ជាក់ថា បុគ្គលិក​ជាប់កិច្ចសន្យា​ធ្វើការ​នៅ​នាយកដ្ឋាន​រដ្ឋបាល​ចំនួន​២១​នាក់​, នាយកដ្ឋាន​ប្រតិបត្តិការ​ចំនួន ២៨​នាក់​, នាយកដ្ឋាន​គ្រប់គ្រង​ទិន្នន័យ​អ្នកបោះឆ្នោត និង​បញ្ជី​បោះឆ្នោត​ចំនួន ៩​នាក់​, នាយកដ្ឋាន​បណ្ដុះបណ្ដាល​ចំនួន​២៥​នាក់ និង​អប់រំ​អ្នកបោះឆ្នោត​, នាយកដ្ឋាន​ព័ត៌មាន និង​ទំនាក់ទំនង​សាធារណៈ​ចំនួន ២១​នាក់ និង​នាយកដ្ឋាន​សេវាកម្ម​ច្បាប់ និង​វិវាទកម្ម​ចំនួន ២០​នាក់​៕

 




អត្ថបទទាក់ទង៖