ពាណិជ្ជកម្ម

ក្រុមចំរៀង Hardihood Band និយាយពីឆាកជីវិតតស៊ូជាមួយគ្នាបានរយះពេល 4ឆ្នាំជាង

ម្ចាស់បទអ្នកភ្លេងដូចបង ក្រុម hardihood band គឺបង្កើតបាន 4 ឆ្នាំកន្លះតាំងពីថ្ងៃទី 1 ខែកញ្ញាឆ្នាំ 2013 ហើយក្រុម hardihood band គឺមានបទចម្រៀង original ចំនួន 13 បទហើយ ហើយពួកគាត់បានប្រាប់ក្រុមការងារ tvfb ឲដឹងថាបទចំរៀងពួកគាត់ធ្វើ ភាគច្រើនគឺសរសេរពីជីវិតពិតរឿងពិតនៃសង្គម សព្វថ្ងៃគឺពួកគាត់រស់នៅផ្ទះជាមួយគ្នាហើយថាតាំងបង្កើតដំបូងរហូតមកដល់សព្វថ្ងៃ គឺជួបឧបសគ្គជាមួយគ្នាយ៉ាងច្រើនពេលខ្លះមានបញ្ហាតែពួកគាត់នៅតស៊ូជាមួយគ្នាមកដល់ថ្ងៃនេះ ពេលខ្លះពួកគាត់ខ្វែងគំនិតគ្នាឲ្យមានការទាស់គ្នាពេលឈ្លោះគ្នាហើយក្រោយមកពួកគាត់ក៏ត្រូវគ្នាគឺដោយសារកើតចេញមកពីការយល់គ្នាទៅវិញទៅមកនិងថយមួយជំហាននិងដើម្បីដោះស្រាយបញ្ហាទាំងអស់ ហើយពួកគាត់បន្តថាពួកគាត់ចូលចិត្តធ្វើបទជាប្រភេទ Rock ហើយនៅពេលឆាប់ៗពួកគាត់នឹងធ្វើបទជាលក្ខណៈមនោសញ្ចេតនា ជាចុងក្រោយក្រុម hardihood band នេះពួកគាត់សូមអរគុណដល់អ្នកគាំទ្រដល់ពួកគាត់ សង្ឃឹមថាមហាជនទាំងអស់នឹងលើកទឹកចិត្តដល់ពួកគាត់ ។

 

 




អត្ថបទទាក់ទង៖