លោកករុណាពេជ្រទទួលបានលាភធំស្របពេលលោកឪពុកធ្លាក់ខ្លួនឈឺ

លោកករុណាពេជ្រទទួលបានលាភធំដោយប្ដូរការងារថ្មីទៅគ្រប់គ្រងកុងតឺន័រធំនៅខេត្តសៀមរាបមុខជំនួញថ្មីរបស់ថោន ស្របពេលលោកឪពុកធ្លាក់ខ្លួនឈឺហើយតំណែងGM នៅផលិតកម្មថោនត្រូវប្តូរ ទៅលោកមាសសុខរតនៈ បងប្រុសកំពូលតារាចម្រៀង មាសសុខសោភា ដោយលោក មាសសុខរតនៈ ទទួលបានតំណែងធំចំនួនពីរនៅប្រតិកម្មថោន។ ដោយថ្ងៃទី ៨ ខែ មិនា ឆ្នាំ ២០១៨ លោកករុណាពេជ្យនិងក្រុមគ្រួសាររបស់លោកបានធ្វើពិធីសូត្រមន្តសម្បទានលើករាសីនិងពិធីផ្គុំធាតុជូនលោកឪពុកមានគុណ យោងទៅតាមចាស់ៗជំនាន់ដើមថាដើម្បីឲលោកអ៊ុំឆាប់ដឹងខ្លួននិងមានការចងចាំឡើងវិញ ដោយពិធីផ្គុំធាតុគឺគោរពទៅតាមសាសនាព្រះពុទ្ធរបស់ប្រទេសកម្ពុជាយើង ។

ឆ្លៀតពេលនោះក្រុមការងារ Tvfb បានធ្វើការសាកសួរពីបញ្ហាលោកករុណាពេជ្របានផ្លាស់ប្ដូរតំណែងគឺគ្រប់គ្រងនៅខេត្តសៀមរាប ដោយលោកករុណាពេជ្របកស្រាយពីបញ្ហាផ្លាស់ប្ដូរតំណែងពីGMនៅថោនទៅគ្រប់គ្រងនៅកុងតឺន័រធំនៅខេត្តសៀមរាបឲ្យដឹងថា លោកថាលោកមិនអាចគ្រប់គ្រងការងារច្រើនមុខនោះទេ ហើយណាមួយ លោកមាសសុខរតនៈ ជាអ្នកគ្រប់គ្រង town តាំងពីបង្កើតដំបូងហើយមានបទពិសោធន៍ការងារ មួយនេះជិត 10 ឆ្នាំទៅហើយ ហើយពួកគាត់សុទ្ធតែជាក្រុមការងារដល់ល្អដូចជាបងអូនអញ្ចឹង។ហើយពេលចប់ការសម្ភាសន៍លោកករុណាពេជ្របានរួសរាន់ទៅខេត្តសៀមរាបដើម្បីធ្វើកិច្ចការងារកុងតឺន័ររបស់របស់ផលិតកម្មថោន ។ ប្រិយមិត្តអាចចុចទស្សនាvideo នៃការសម្ភាសន៍និងការបកស្រាយ ពីក្រុមការងារ tvfbជាមួយនឹងលោកករុណាពេជ្រ នៅខាងក្រោម