វ៉ាន់ នីឡា បង្ហើបថាខ្លួ​នមានគម្រោងចូលច្រៀងវិញ ក្រោយស្ងប់ស្ងាត់រឿងអាស្រូវ

ភ្នំពេញ៖ តារាចម្រៀងស្រីស្អាតប្អូនកវីវ័យក្មេង សុខ ជំនោរ, កញ្ញា សុខ ចិន្តា ហៅ វ៉ាន់ នីឡា ហាក់មានស្នាមញញឹមឡើងវិញ ក្រោយបែកបុរសគូស្នេហ៍ជាមន្ត្រីនគរបាល កាលពីឆ្នាំមុន។ ខណៈពេលដែលនាងមានរឿងអាស្រូវត្រូវសង្សារបង្ហោះរូបអាក្រាតកាយនោះ វ៉ាន់ នីឡា ត្រូវផ្អាកពីសិល្បៈដាច់ភឹងតែម្តង ព្រោះតែនាងមានការខ្ញាសអៀន នឹងអ្នកនៅជុំវិញខ្លួន រហូតដល់ការបងប្រុសបង្កើត វ៉ាន់ នីឡា មិនហ៊ានទៅស្រុកផង។

តែយ៉ាងណា ថ្មីៗនេះ តារាចម្រៀងម្ចាស់បទ «បេះដូង១០០» បានបង្ហោះរូបមួយសន្លឹកលើគណនីអ៊ីនស្ត្រាក្រាម​ស្តែងពីសកម្មភាពរបស់នាងនៅក្នុងស្ទូឌីយូ។ រំពេចនោះ អ្នកគាំទ្រម្នាក់ឈ្មោះ ហៃ ស្រីនិច បានសួរ វ៉ាន់ នីឡា ថា «កាលណា បងច្រៀងវិញ»។ ភ្លាមនោះ វ៉ាន់ នីឡា បានតប ស្រីនិច ថា «ឆាប់ៗណាប្អូន»។