ក្រុមតារាចម្រៀងកំពូលប្រចាំផលិតYG​ ​ "BIGBANG"​ បានគ្រោងចេញបទចុងក្រោយខណៈ​តារា​ចម្រៀង T.O.P និង G-Dragon បាន​ចាកចេញ​ទៅ​បម្រើ​កង​ទ័ព

ខណៈ​តារា​ចម្រៀង T.O.P និង G-Dragon បាន​ចាកចេញ​ទៅ​បម្រើ​កង​ទ័ព Taeyang និង Daesung ក៏កំពុង​រង់​ចាំ​ថ្ងៃ​ចូល​ទៅ​បំពេញ​កិច្ច​ចំពោះ​ជាតិ​ដែរ​ ដូចនេះ​ក្រុម​ចម្រៀង BIGBANG នឹង​ត្រូវ​បាត់​វត្តមាន​ក្នុង​អំឡុង​ពេល ២​ឆ្នាំ។

 

ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា ផលិតកម្ម​ YG ក៏​មានដំណឹង​ល្អ​សម្រាប់​អ្នក​គាំទ្រ​របស់​ពួក​គេ​ផង​ដែរ គឺថា​ នៅ​ថ្ងៃ​ទី ១៣ ខែ​មីនា ឆ្នាំ​២០១៨​នេះ ពួក​គេ​នឹង​ចេញ​បទ​ចម្រៀង​ថ្មី​មួយ​របស់​ក្រុម​ BIGBANG ដែល​ច្រៀង​រួម​គ្នា​គ្រប់​សមាជិក​ទាំង៥​នាក់។

ផលិតកម្ម​នេះ​បាន​បញ្ជាក់​ដែរ​ថា បទ​ចម្រៀង​ថ្មី​នេះ​គឺ​ជា​បទ​ចម្រៀង​ដែល​ត្រូវ​បាន​ថត​ទុក​នៅ​អំឡុង​ពេល​ដែល​ពួក​គេ​បង្កើត​អាល់ប៊ុម "Made” ហើយ​បទ​នេះ​ផង​ដែរ​ និពន្ធ​ឡើង​​ក្នុង​គោលបំណង​សម្រាប់​អ្នក​គាំទ្រ​នៅ​ពេល​ដែល​ពួកគេ​ចូល​ទៅ​បម្រើ​ការ​ទាហាន។

 

ទោះ​ជា​យ៉ាង​ណា​ព័ត៌មាន​ជាក់​លាក់​ពាក់ព័ន្ធ​នឹង​ចំណង​ជើង និងអ្នក​ណាជា​អ្នកផលិត​បទ​មួយ​នេះ​ មិន​ទាន់​បាន​បង្ហាញ​នៅ​ឡើយ​ទេ៕ ​​