នៅ សូ​នី​តា បកស្រាយ​​ថារូប​នាង​ជា​ប្រពន្ធ ខេមរៈ សិរីមន្ត

ភ្នំពេញ ​៖ ​ថ្មីៗ​ នេះ​មាន​ការ​ផ្ទុះ​ព័ត៌មាន​ជុំវិញ​ការយល់ច្រឡំ​នូវ​ការ​បែក​ធ្លាយ​រូបថត​មួយ​សន្លឹក​ របស់​តារាចម្រៀង​ហង្ស​មាស​លោក ខេមរៈ សិរីមន្ត ជាមួយ​តារា​សម្តែង​រូប​ស្រស់​កញ្ញា នៅ សូ​នី​តា រួមជាមួយ​ក្មេងប្រុស​ ២​ នាក់​ផ្សេងទៀត។ ទន្ទឹមគ្នា​នោះ​ក៏មាន​សារព័ត៌មាន​ក្នុងស្រុក​មួយ​បានសរសេរ​ចុះផ្សាយ​ថា ​រូបថត​ប្រពន្ធ​ និង ​កូន​របស់លោក ខេមរៈ សិរីមន្ត ត្រូវបាន​បែកធ្លាយ​ ដំណឹង​នៃ​ការ​បែកធ្លាយ​ថា ​រូបថត​ប្រពន្ធ​កូន​របស់លោក ​ខេមរៈ សិរីមន្ត ត្រូវបាន​គេ​ទម្លាយ​ចែករំលែក​យ៉ាង​ព្រោងព្រាត​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក រ​ហូត​មានការ​ចុះផ្សាយព័ត៌មាន​នេះដែរ ​បានធ្វើ​ឲ្យ​មហាជន​ជាច្រើន​ផ្ទុះ​ការចាប់អារម្មណ៍​ខ្លាំង​។​ មិនតែប៉ុណ្ណោះក៏មាន​អ្នកខ្លះ​បាន​យល់ច្រឡំ​ថា​រឿងនេះ​ជាការ​ពិត​។


​ឆ្លើយតប​ចំពោះ​ការយល់ច្រឡំ​នេះដែរ ​ភ្លាមៗ​នោះ​តារា​សម្តែង​កញ្ញា នៅ សូ​នី​តា បាន​ចេញមុខប្រតិកម្ម​ដោយ​បញ្ជាក់ថា ​នាង​ពុំមែន​ជា​ប្រពន្ធ​របស់លោក ខេមរៈ សិរីមន្ត ឡើយ​។ នេះត្រឹមតែ​ជាការ​យល់ច្រឡំ​ប៉ុណ្ណោះ​ ចំណែក​រូបថត​ដែល​ត្រូវ​បាន​បែក​ធ្លាយ​នោះ​គ្រាន់តែ​ជា​ការ​សម្តែង​បទ​ចម្រៀង​ថ្មី​រវាង​នាង និង​លោក​ខេមរៈ សិរីមន្ត មាន​ចំណងជើង​ថា គ្មាន​នរណា​ល្អ​ជាង​ប្រពន្ធ​ខ្ញុំ។

កញ្ញា នៅ សូ​នី​តា បាន​លើកឡើងថា​ អរគុណ​ដែល​បាន​ចុះផ្សាយ ​ទាំងអស់នេះ​គឺជា​កម្រង​រូបថតដែល​នាង​ខ្ញុំ​បាន​ចូលរួម​សម្តែង​ក្នុង​បទ «​គ្មាន​អ្នកណា​ល្អ​ជាង​ប្រពន្ធ​ខ្ញុំ» រ​បស់បង ខេមរៈ សិរីមន្ត ហើយនឹង​ត្រៀម​ចេញ ​MV ឆាប់ៗ មាន​គ្រប់​រូបភាព​ពី​ជីវិត​ប្តី​ប្រពន្ធ ដែល​ឆ្លុះបញ្ចាំង​ពី​តថភាពនៃ​សង្គម​។
​សូមបញ្ជាក់ថា​ តារា​សម្តែង​ស្រី​កញ្ញា នៅ សូ​នី​តា សម្រាប់​អាជីព​សិល្បៈ​របស់​នាង​បច្ចុប្បន្ន​ គឺ​ហាក់មានការ​មមាញឹក​ខ្លាំង​។​ មិនតែប៉ុណ្ណោះ​ឱកាស​នៃ​ទីផ្សា​រសម្តែង​របស់​តារា​ស្រី​សាច់​សខ្ចី​រូបនេះ ក៏ត្រូវ​បាន​បណ្តា​ផលិតករ​ខ្មែរ​ជាច្រើន​បាន​សម្លឹង​មើលឃើញ​ពី​សមត្ថភាព​ ដែល​ភាព​ច្រើន​មិនសូវរំលង​នាង​ផងដែរ​៕