ពិតជាកូនដ៏ល្អមែន ! លោកករុណាពេជ្របានពិធីសូត្រមន្តសម្បទានលើករាសីនិងពិធីផ្គុំធាតុជូនលោកឪពុកមានគុណ តាមចាស់ៗជំនាន់ដើម្បីលោកឪពុកដឹងខ្លួនវិញ

មហាជនជាច្រើនបានអាណិតចំពោះនិងជូនពរលោក ឪពុក របស់ករុណាពេជ្រ ឆាប់ជាពីជំងឺ ដែលលោកករុណាពេជ្រជាតារាចម្រៀងល្បីម្នាក់ក្នុងប្រទេសកម្ពុជាទោះបីជាលោករវល់ក្នុងភាពកិច្ចការងារយ៉ាងណា ក៏លោកករុណាពេជ្រឆ្លៀតពេលនេះមកមើលថែឪពុកដែលជាអ្នកមានគុណដោយមួយរយៈនេះគឺការុណាពេជ្យជួបទុក្ខមែនទែនដោយលោកឪពុកគាត់ បានធ្លាក់ខ្លួនឈឺធ្ងន់ដោយសារតែជំងឺលើសឈាមហើយត្រូវព្យាបាលនៅមន្ទីរពេទ្យរយៈពេលជា២ខែមកហើយទើបលោកអ៊ុំបានធូរពីជំងឺ តែអ្វីដែលគួរឲ្យខ្លោចចិត្តនោះគឺលោកអ៊ំពេលដឹងខ្លួនមកវិញលោកអ៊ុំមិនដឹងអ្វីទាំងអស់ ហើយដោយថ្ងៃទី ៨ ខែ មិនា ឆ្នាំ ២០១៨ លោកករុណាពេជ្យនិងក្រុមគ្រួសាររបស់លោកបានធ្វើពិធីសូត្រមន្តសម្បទានលើករាសីនិងពិធីផ្គុំធាតុជូនលោកឪពុកមានគុណ យោងទៅតាមចាស់ៗជំនាន់ដើមថាដើម្បីឲលោកអ៊ុំឆាប់ដឹងខ្លួននិងមានការចងចាំឡើងវិញ ដោយពិធីផ្គុំធាតុគឺគោរពទៅតាមសាសនាព្រះពុទ្ធរបស់ប្រទេសកម្ពុជាយើង ហើយពេលចប់វិធីលោកករុណាពេជ្របានរួសរាន់ទៅខេត្តសៀមរាបដើម្បីធ្វើកិច្ចការងារកុងតឺន័ររបស់របស់ផលិតកម្មថោន ។ ប្រិយមិត្តអាចចុចទស្សនាvideo នៃការសម្ភាសនិងការបកស្រាយ ពីក្រុមការងារ tvfbជាមួយនឹងលោកករុណាពេជ្រ នៅខាងក្រោម