ពាណិជ្ជកម្ម

មន្ត្រីសិទ្ធិមនុស្សថា កិច្ចព្រមព្រៀងសម រង្ស៊ី និងកុកស គ្មានអ្វីខុសឆ្គងទេ

ភ្នំពេញ៖ ទោះបីមន្ត្រីរដ្ឋាភិបាល ចាត់ទុកថាការចុះហត្ថលេខារបស់លោកសម រង្ស៊ី ជាមួយមេដឹកនាំជនជាតិដើមភាគតិច (Degar) ដេកា ឬហៅថា ម៉ុងតាញ៉ា កាលពីឆ្នាំ២០១៣ ថាក្បត់ជាតិក៍ដោយក៍មន្ត្រីសិទ្ធិមនុស្សចេញមុខមកអះអាងថា ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនោះ គ្មានអ្វីខុសឆ្គងទេ

លោក អំ សំអាត មន្រ្តីស៊ើបអង្កេតនៃអង្គការសិទ្ធិមនុស្សលីកាដូ បានថ្លែងអះអាងនៅថ្ងៃទី៧ខែមីនាថា ការចុះកិច្ចព្រមព្រៀងរវាងលោក សម រង្ស៊ី និងលោកកុកស ប្រធានជនជាតិភាគតិចនោះ គ្រាន់តែជាផ្តល់សិទ្ធិផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌ ដល់ជនជាតិដើមភាគតិចម៉ុងតេញ៉ា នៅលើទឹកដីកម្ពុជា ក្នុងខែត្រទាំង៤ នៅប៉ែកឦសាន គ្មានអ្វីខុសឆ្គងទេ ពីព្រោះកម្ពុជាបានទទួលស្គាល់សន្ធិសញ្ញា និងអនុសញ្ញាស្ដីពីជនភៀសខ្លួន ហើយទោះបីជាអ្នកណាជាអ្នកដឹកនាំប្រទេស ក៏ត្រូវគិតគួរជូនជនភៀសខ្លួន និងត្រូវការពារជនជាតិដើមភាគតិចរបស់ខ្លួនដែរ។

ទន្ទឹមគ្នានេះដែរ ប្រភពព័ត៌មួយក៍បានបង្ហើបឲ្យដឹងថា លោកកុកស បានបដិសេធការចោទប្រកាន់នេះថា អ្វីដែលមន្រ្តីរបបលោកហ៊ុនសែន លើកឡើងនោះ វាជាការរំលោភច្បាប់គាំពារសិទ្ធិជនជាតិដើមភាគតិច ហើយថា កិច្ចព្រមព្រៀងកាលពីថ្ងៃទី១៤មេសាឆ្នាំ២០១៣នោះ មិនបានសរសេរឬព្រមព្រៀងថា បានកាត់ខែត្រចំនួន៤ឲ្យវៀតណាមគ្រប់គ្រងឡើយ។

ផ្ទុយទៅវិញនៅក្នុងកិច្ចព្រមព្រៀងនោះ បានសសេរថា អនាគតរដ្ឋាភិបាលកម្ពុជាដឹកនាំដោយគណបក្សសង្រ្គោះជាតិ នឹងដោះស្រាយបញ្ហារបស់ជនជាតិដើមភាគតិចដាកា (Degar) ឬម៉ុងតាញ៉ា នៅក្នុងប៉ែកឦសាន នៃប្រទេសកម្ពុជា ឲ្យស្របតាមសេចក្ដីប្រកាសរបស់អង្គការសហប្រជាជាតិ ស្ដីពីសិទ្ធិជនជាតិដើម តែប៉ុណ្ណោះ។


កាលពីម្សិលមិញ ក្រសួងមហាផ្ទៃ បានធ្វើការពិចារណាចាត់វិធានការតាមផ្លូវច្បាប់ ចំពោះលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ ពីបញ្ហាចុះកិច្ចព្រមព្រៀងនេះ ដោយចាត់ទុកថា នេះ ជាទង្វើក្បត់ជាតិ ដែលមិនអាចអត់ឱនឲ្យបាន។

ចំណែកលោក កឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានថ្លែងប្រាប់បណ្តាញសារព័ត៌មាននៅថ្ងៃនោះដែរថា សកម្មភាពរបស់លោក សម រង្ស៊ី នេះជាអំពើក្បត់ជាតិ ដែលត្រូវប្រឈមនឹងជាប់គុគអស់មួយជីវិត ដោយយោងតាមមាត្រា៤៤០នៃក្រមព្រហ្មទណ្ឌថ្មី នៃព្រះរាជាណាចក្រកម្ពុជា៕

 

 




អត្ថបទទាក់ទង៖