ពាណិជ្ជកម្ម

លោកសង់ សេត ប្រកាសលក់ផ្ទះ យកប្រាក់ទៅព្យាបាល ឪពុក ខណៈ ប្អូនប្រុសកំពុងនៅមន្ទីរពេទ្យឈឺម្នាក់ទៀត

ដោយសារតែ ជំងឺ ឪពុក ដែល ឈឺ ច្រើន ឆ្នាំ ហើយ ហាក់ ដូច មិន ធូរស្រាល សោះ បូក ថែម ជំងឺ ប្អូន ប្រុស ដែល ឈឺ ជាង ១០ឆ្នាំ មក នេះ គ្រូពេទ្យ បង្ហាញ តម្រុយ ថា អាច សង្ឃឹម ព្យាបាល ជា សះស្បើយ ប៉ុន្តែ ត្រូវ ការ ប្រាក់ ច្រើន។ ពេល នេះ នាយ សង់ សេត បាន ប្រកាស លក់ ផ្ទះ របស់ ខ្លួន ជា បន្ទាន់ ដើម្បី យក ប្រាក់ ទៅ បង់ ថ្លៃ ព្យាបាល ។
នាយ សង់ សេត បាន ប្រាប់ ថា ប្អូន ប្រុស ទី៧ របស់ លោក ដែល មាន ជំងឺ មេរោគ ក្នុង ខ្លួន ជាង ១០ ឆ្នាំ មក ហើយ នោះ បាន ចំណាយ លើ ការ ព្យាបាល អស់ ប្រាក់ ច្រើន ណាស់ ទាំង ការ ទៅ ព្យាបាល នៅ ក្រៅ និងក្នុង ប្រទេស។ ថ្មីៗ នេះ បាន យក ទៅ ព្យាបាល នៅ ប្រទេស ថៃ ហើយ គ្រូពេទ្យ នៅ ទីនោះ បាន ប្រាប់ ថា ជំងឺ នេះ អាច ព្យាបាល ជា ប៉ុន្តែ ត្រូវ ចំណាយ ប្រាក់ ច្រើន រហូត ដល់ ទៅ ១៥ម៉ឺន ដុល្លារ ដោយ គ្រូពេទ្យ សន្យា ថា និង ព្យាបាល ឲ្យ ជា សះស្បើយ តែ ម្ដង។
លោក ថា បច្ចុប្បន្ន ប្អូន ប្រុស របស់ លោក កំពុងតែ សម្រាក មន្ទីរពេទ្យ នៅ ប្រទេស ថៃ ស្រាប់ ហើយ ជា ធម្មតា ១០ថ្ងៃ ទៅ ១០ ថ្ងៃ ជាង ត្រូវ ទៅ បញ្ចូល ឈាម ម្ដង ដែល កន្លង មក ធ្លាប់ ព្យាបាល នៅ ប្រទេស វៀតណាម និង មន្ទីរពេទ្យ កាល ម៉ែត្រ។

កូន ប្រុស របស់ តារា កំប្លែង នាយ សង់ ស៊ីស បាន បន្ត ឲ្យ ដឹង ថា គ្រូពេទ្យ នៅ ប្រទេស ថៃ បាន បូម ខួរ ឆ្អឹង បងប្អូន ប្រុស របស់ លោកទៅ ពិនិត្យ ហើយ ឃើញ ថា អាច យក ខួរ ឆ្អឹង របស់ បងប្អូន ប្រុសៗ ទាំង អស់ យក ទៅ បណ្ដុះ កោសិកា លើ ដង ខ្លួន ប្អូន ប្រុស លោក បាន នោះ និង អាច ព្យាបាល ជំងឺ ប្អូន ប្រុស ទី៧ របស់ លោក ជា សះស្បើយ ជាក់ ជា មិន ខាន។
ទន្ទឹម គ្នា នេះ ក្រុម គ្រួសារ ក៏មាន បំណង យក នាយ សង់ ស៊ីស ដែល ជា ឪពុក ទៅ ព្យាបាល នៅ ទីនោះ ផង ដែរ ត្បិត អី តារា កំប្លែង ជើង ចាស់ រូប នេះ បាន កើត ជំងឺ លើស ឈាម ជាង ៣ឆ្នាំ មក ហើយ ប៉ុន្តែ ហាក់ ដូច មិន ប្រសើរ សោះ។
នាយ សេត លើក ឡើង ថា តាំង ពី ឪពុក ធ្លាក់ ខ្លួន ឈឺ មក គឺ មិន អាច សម្ដែង សិល្ប សោះ តែ ម្ដង កូន ចៅ ទាំង អស់ គឺ ជា អ្នក រក ប្រាក់ ជួយ ផ្គត់ ផ្គង់ គ្រួសារ ទាំង ការ ចាយ វាយ ប្រចាំ ថ្ងៃ ក៏ ដូច ជា បង់ ថ្លៃ ព្យាបាល។
តាម ការ លើក ឡើង របស់ នាយ សេត លោក មាន ប្អូន បង្កើត ទាំង អស់ ៨នាក់ ប្រុស ៣ ស្រី ៥ ហើយប្អូន ប្រុស ទី៧ ដែល ឈឺ ជាង ១០ឆ្នាំ មក នោះ មាន ឈ្មោះ ស៊ុន ស៊ឺត វ័យ ៣១ឆ្នាំ។
ផ្ទះ ដែល ដាក់ លក់ ខាង លើ មាន ទីតាំង ស្ថិត នៅ ភូមិ សុពណ៌ សង្កាត់ គោករកា ខណ្ឌ ព្រែកព្នៅ រាជធានី ភ្នំពេញ ដោយ លោក បាន ដាក់ លក់ ក្នុង តម្លៃ ២០ម៉ីន ដុល្លារ អាច ចរចាបាន។
បង ប្រុស កញ្ញា ស៊ុន ស្រីពេជ្រ រូប នេះ បាន ថ្លែង ជា ចុងក្រោយ ថា ប្រសិន បើ ផ្ទះ នោះ លក់ ដាច់ ភ្លាមៗ ក្រុម គ្រួសារ មិន បង្អង់ យូរ ឡើយ ពោល គឺ នឹង នាំ តា សង់ ស៊ីស ដែល ជាឪពុក ទៅ ព្យាបាល នៅ ប្រទេស ថៃ ភ្លាមៗ តែ ម្ដង៕




អត្ថបទទាក់ទង៖