Facebook កំពុង​តែ​ដំណើរការ​សាកល្បង​នូវ​មុខងារ​ថ្មី​មួយ​ទៀត​ហើយ គឺ​ការ​បន្ថែម សំឡេង (Voice) នៅ​លើ Status
បច្ចេកវិទ្យា
2.7K

Facebook កំពុង​តែ​ដំណើរការ​សាកល្បង​នូវ​មុខងារ​ថ្មី​មួយ​ទៀត​ហើយ គឺ​ការ​បន្ថែម សំឡេង (Voice) នៅ​លើ Status។ នេះ​បាន​ន័យ​ថា បន្ថែម​ពី​ការ​បង្ហោះ​សារ រូបភាព និង​វីដេអូ អ្នក​ប្រើប្រាស់​នឹង​អាច​បង្ហោះ​សារ​ជា​សំឡេង​ថែម​ទៀត។ 

មក​ទល់​នឹង​បច្ចុប្បន្ន ការ​សាកល្បង​នេះ​ធ្វើ​ឡើង​លើ​តែ​អ្នក​ប្រើប្រាស់​មួយ​ចំនួន​ប៉ុណ្ណោះ នៅ​ក្នុង​ប្រទេស​ឥណ្ឌា មុន​នឹង​សម្រេច​ដាក់​ឲ្យ​ប្រើ​ជា​ផ្លូវការ​ទូទាំង​ពិភពលោក។ អ្នក​នាំ​ពាក្យ​របស់ Facebook បាន​ថ្លែង​តាម​រយៈ​សារព័ត៌មាន TechCrunch ថា៖ "ពួក​យើង​តែងតែ​រក​ដំណោះស្រាយ​ដើម្បី​ជួយ​ឲ្យ​មនុស្ស​អាច​ចែក​រំលែក និង​ផ្សាភ្ជាប់​ទំនាក់ទំនង​ជាមួយ​នឹង​មិត្តភ័ក្ដិ និង​ក្រុម​គ្រួសារ​របស់​ពួក​គេ នៅ​លើ​បណ្ដាញ​សង្គម Facebook នៅ​ក្នុង​វិធី​ដែល​ងាយស្រួល​ប្រើប្រាស់។ ការ​បង្ហោះ​សារ​ជា​សំឡេង អាច​ផ្ដល់​ឲ្យ​មនុស្ស​នូវ​មធ្យោបាយ​ថ្មី​មួយ ក្នុង​ការ​បង្ហាញ​ពី​អារម្មណ៍​របស់​ពួកគេ"៕

ទម្រង់​នៃ​មុខងារ​បង្ហោះ​សារ​ជា​សំឡេង​មាន​លក្ខណៈ​ដូច​រូប​ខាង​ក្រោម៖