ដើមឆ្នាំថ្មី បងប្រុស មាស សុខសោភា មាស សុខរតនៈ បានតំណែង ធំៗ២ នៅថោន
កម្សាន្ត
2408

ឥឡូវ នេះ មាស សុខរតនៈ បង ប្រុស កំពូល តារា ចម្រៀង មាស សុខ សោភា បាន តំណែង ធំ ៗ ចំនួន ២ នៅ ផលិតកម្ម ថោន ខណៈ លោក ករុណា ពេជ្រ ទៅ គ្រប់ គ្រង មុខ ជំនួញ ថ្មី នៅ ខេត្ត សៀម រាប ។ជុំវិញ រឿង រ៉ាវ ខាង លើ មាស សុខ រតនៈ បាន ទទួល ស្គាល់ ថា ឥឡូវនេះ លោក ពិត ជា ទទួល បាន មុខ តំណែង ថ្មី មួយ ទៀត មែន ក្នុង ផលិតកម្ម ថោន ក្រោយ ពី ករុណា ពេជ្រ ផ្លាស់ ទៅ គ្រប់ គ្រង ផ្សារ រាត្រី កុងទីណ័រ នៅ ខេត្ត សៀម រាប ដោយ ជំនួស ឲ្យ រូប លោក ជា អ្នក គ្រប់ គ្រង ទូ ទៅ ក្នុង ផលិត កម្ម ថោន វិញ ម្ដង ។


លោក ថា ៖" ឥឡូវ នេះ ខ្ញុំ គ្រប់ គ្រង ទាំង ២ ទាំង ទូរទស្សន៍ ថោន និង ផលិតកម្ម ថោន ព្រោះ ករុណា ពេជ្រ គាត់ ត្រូវ ទៅ មើល មុខ ជំនួញ ថ្មី មួយ ទៀត របស់ ផលិតកម្ម ថោន នៅ ឯ ខេត្ត សៀម រាប គឺ ផ្សារ រាត្រី កុងទីណ័រ ទើប តែ បើក ដំណើរ ការ អំឡុង ឆ្នាំ ២០១៧ កន្លង ទៅ "។មាស សុខ រតនៈ បន្ថែម ថា ការ គ្រប់ គ្រង តំណែង ធំ ៗ ចំនួន ២ នៅ ផលិតកម្ម ថោន មិន មាន អ្វី ពិបាក សម្រាប់ លោក ឡើយ ព្រោះ ខ្លួន មាន បទ ពិសោធន៍ ការ ងារ នៅ ទ្រនំ ចាស់ មួយ នេះ ជិត ១០ឆ្នាំ ទៅ ហើយ ២ នាក់ ប្អូន ៕