ពាណិជ្ជកម្ម

លោកកឹម សុខាអាចជាប់ឃុំបន្តឬក៍ដោះលែង?

ព្រឺកថ្ងៃទី០៥ ខែមីនាឆ្នាំ២០១៨នេះចៅក្រមនៃតុលាការនិងចេញទៅពន្ធានាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ ហើយជាមួយនោះក៍មានក្រុមមេធាវីផងដែរ ដើម្បីទៅជួបលោកកឹម សុខាប្រយោជន៍ស៊ើបសួរនិងសួរចម្លើយ។

ក្រុមមេធាវីរបស់លោក កឹម សុខា បានធ្វើដំណើរទៅកាន់ពន្ធនាគារត្រពាំងផ្លុងបាននិយាយថាទី១ ចៅក្រមស៊ើបសួរ នឹងសួរយកចម្លើយគាត់ [លោក កឹម សុខានិងទី២ ចៅក្រមស៊ើបសួរ នឹងសម្រេចថាបន្តឃុំខ្លួន ឬក៏ត្រូវដោះលែងគាត់ជាបណ្តោះអាសន្ន?

លោក កឹម សុខា បានជាប់ឃុំលើសពី៦ខែហើយ ដូច្នេះ តុលាការ ត្រូវសម្រេចថា ត្រូវបញ្ជូនសំណុំរឿងទៅជំនុំជម្រះ ឬក៏បន្តការស៊ើបសួរ ឬមួយក៏ត្រូវដោះលែងជាបណ្តោះអាសន្ន។

នេះ ជាលើកទី៤ហើយ ដែលចៅក្រមស៊ើបសួរ ទៅសួរលោក កឹម សុខា ដល់ពន្ធនាគារ។

លោក កឹម សុខា ជាប់ពាក់ព័ន្ធនឹងអំពើក្បត់ជាតិ ទើបបានជាតុលាការ ដឹកនាំកម្លាំងសមត្ថកិច្ចចុះទៅចាប់ខ្លួនដល់គេហដ្ឋាន កាលពីយប់ថ្ងៃទី២ ឈានចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧៕

 




អត្ថបទទាក់ទង៖