ពាណិជ្ជកម្ម

សម្តេចតេជោ ហ៊ុន សែន ប្រកាសថា គ្មានថ្ងៃចរចាជាមួយជនក្បត់ជាតិ ក្បត់ប្រជាជនទេ

ជាការឆ្លើយតបទៅលោក សម រង្ស៊ី ដែលបានបង្ហាញជំហរចង់ជួបចរចាជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពេលសម្ដេច
អញ្ជើញទៅប្រទេសអូស្ត្រាលី ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលី ក្នុងពេលខាងមុខនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដាច់ណាត់គ្មានគម្រោងជួបចរចាណាមួយរវាងសម្តេច និងអតីតមេដឹកនាំបក្សប្រឆាំង ជាពិសេសលោក សម រង្ស៊ី ដែលជាអ្នកទោសក្បត់ជាតិ នៅប្រទេសអូស្ត្រាលី នោះទេ។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញសម្ពោធសមិទ្ធផលនានានៅក្នុងវត្តឈូកវ៉ា ស្ថិតនៅ ភូមិអណ្តូង សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញដែលទើបនឹងសាងសង់រួចថ្មីៗ នៅព្រឹកថ្ងៃចន្ទ ០៤រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន ប្រកាសថា គ្មានការចរចាណាមួយ ជាមួយអ្នកកំពុងជាប់ទោសឡើយ។ រឿងតុលាការទុកឱ្យតុលាការជាអ្នកដោះស្រាយតាមផ្លូវច្បាប់។ ចំពោះអ្នកដែលកាត់សិទ្ធិធ្វើនយោបាយ ១១៨នាក់ មិនទាន់មានច្បាប់ណា ដើម្បីអនុវត្តន៍ឱ្យធ្វើនយោបាយឡើងវិញឡើយ ក្រៅកំណត់តាមចំនួនឆ្នាំ។

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ខ្ញុំគ្មានតម្លៃណាមួយ ទៅចរចាជាមួយអ្នកឡើយ,រូបហ៊ុន សែន អស់លោកដុតបាន ដុតនៅក្រៅប្រទេស ដែលវាជាផ្នែកមួយបន្ថែមសាំងលើភ្លើងហើយ,អស់លោកបានអំពាវនាវឱ្យកងទ័ពបែរកាណុងកាំភ្លើងមករាជរដ្ឋាភិបាល…..តែពេលនេះបែរជាមកសុំចរចាជាមួយ ហ៊ុន សែន ទៅវិញ។ ចាំទុកឱ្យច្បាស់ ហ៊ុន សែន គ្មានថ្ងៃចរចាជាមួយជនក្បត់ជាតិ ក្បត់ប្រជាជនឡើយ ហើយក៏គ្មានបរទេសណា មកសុំសម្របសម្រួលរឿងនេះដែរ។សម្តេចតេជោ ហ៊ុន សែន បញ្ជាក់បន្ថែមថា ត្រាប្រណីចំពោះសត្រូវ គឺព្រៃផ្សៃជាមួយខ្លួនឯង។

ខ្ញុំសូមបញ្ជាក់ឱ្យច្បាស់ថា គ្មានជំនួបកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសជាលើកទី២ឡើយ។ខ្ញុំគ្មានទៅចរចាជាមួយនរណាទៀតឡើយ។ គ្មាននរណាមកគាបសង្កត់ ឬសង្កត់ក្បាល ឱ្យរដ្ឋាភិបាលប្រទេសអធិបតេយ្យ និងបូរណភាពទឹកដីពេញបរិបូរណ៌បានឡើយ។អារឿងដុតរូបខ្ញុំ វាជាបញ្ហាមួយក្នុងចំណោមបញ្ហាដែលធ្វើឱ្យខ្ញុំមិនអាចទៅចរចាជាមួយអ្នកបានឡើយ។តែសម្តេចតេជោបានបញ្ចាក់ថា ទោះជាយ៉ាងក៏ដោយ ខ្ញុំត្រូវតែទៅអូស្ត្រាលី ខណៈដែលប្រធានាធិបតី ឌូតាតេ មិនទៅ ហើយមេដឹកនាំប្រទេសចំនួនទៀតមាន៖ថៃ ,មីយ៉ាន់ម៉ា មិនទាន់ច្បាស់នៅឡើយ ៕

 




អត្ថបទទាក់ទង៖