ពាណិជ្ជកម្ម

កូនប្រុសចងកសម្លាប់ខ្លួនទូរស័ព្ទផ្តាំម្តាយថាម៉ែលុយគេជំពាក់កាត់ស្មៅសូមម៉ែយកទៅ កូនសុំលាម៉ែហើយ

ខេត្តរតនគិរី ៖ យុវជនជនជាតិគ្រឹងម្នាក់ ដាច់ចិត្តធ្វើអត្តឃាតខ្លួនឯង កាលពីវេលាម៉ោង១២នឹង៦០នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃសៅរ ១០កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ កាលពីថ្ងៃទី២៤ ខែកុម្ភ: ឆ្នាំ២០១៨នៅចំណុចខ្ទមចម្ការចម្ងាយពីភូមិប្រហែល៥ គីម៉ែត្រប៉ុណ្ណោះ ស្ថិតនៅក្នុងភូមិកុយ ឃុំប៉ូយ ស្រុកអូរជុំ ។នេះបើតាមសេចក្តីរាយការណ៏ពីភ្នាក់ងារប្រចាំខេត្តមណ្ឌលគីរី។

ជនរងគ្រោះខាងលើមានឈ្មោះ កាទិង ជ្រូញ ភេទប្រុសអាយុ ១៨ឆ្នាំជនជាតិគ្រឹង មុខរបរ កសិករ មានទីលំនៅភូមិឃុំកើតហេតុខាងលើ បានធ្វើអត្តឃាតយកខ្សែអង្រឹងចង.កបញ្ចប់ជីវិតខ្លួនឯង ។
ជុំវិញករណីខាងលើសមត្ថកិច្ចដែនដីបានបញ្ជាក់ថា យុវជនរងគ្រោះបានផឹកស្រា.សអស់ចំនួន២លិតជាមួយមិត្តភក្កិ ហើយបន្ទាប់មកបានផ្តែផ្ដាំម្ដាយថា ម៉ែលុយគេជំពាក់កាត់ស្មៅសូមម៉ែយកទៅ កូនសុំលាម៉ែហើយក៏បិទទូរស័ព្ទទៅ ។
ក្រោយកើតហេតុនគរបាលជំនាញបានចុះត្រួតពិនិត្យនឹងធ្វើកោសល្យវិច័យឃើញថា យុវជនរងគ្រោះពិតជាធ្វើអត្តឃាតខ្លួនឯងពិតប្រាកដមែន ។ចំណែកសពសមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីជនជាតិគ្រឹង៕




អត្ថបទទាក់ទង៖