ពាណិជ្ជកម្ម

ប្រទះឃើញគ្រាប់កាំភ្លើង មិនទាន់ផ្ទុះ មួយគ្រាប់នៅក្នុងផ្ទះវិឡាមួយកន្លែង​នៅខណ្ឌទួលគោក

ភ្នំពេញ៖ ប្រទះឃើញគ្រាប់មិនទាន់ផ្ទុះ មួយគ្រាប់នៅក្នុងផ្ទះវិឡាមួយកន្លែង​នៅខណ្ឌទួលគោកហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១១និង៣០នាទីព្រឹក ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ ដែល​ស្ថិតនៅខាងក្រោយខារ៉ាអូខេ ប៊េសស្តា ផ្លូវលេខ៣១៩ កែងផ្លូវលេខ​៣១៧ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មានពីម្ចាស់ផ្ទះខាងលើបានប្រាប់អោយដឹងថា មុនពេលប្រទះ​ឃើញគ្រាប់នេះ រូបគាត់បានបោសសំអាតផ្ទះ ដែលទើបតែជួលពីម្ចាស់ផ្ទះគេ ខណៈពេលកំពុងបោសនោះ ស្រាប់តែបានប្រទះឃើញគ្រាប់បែក មួយគ្រាប់នៅជាប់នៅខាងក្រោយផ្ទះ។ភ្លាមៗនោះ រូបគាត់រាយការណ៍ប្រើប្រាស់ទៅអជ្ញាធរមូលអោយចុះមកពិនិត្យ ហើយសមត្ថកិច្ចបានទាក់ទងទៅខាងស៉ីម៉ាក់អោយចុះមកដល់កន្លែង ដើម្បីអន្តរាគមន៍យកគ្រាប់ខាងលើ៕

 




អត្ថបទទាក់ទង៖