ពាណិជ្ជកម្ម

កូនល្មើសគុណយកចបជីកមកសំពងក្បាលម្តាយបណ្តាលឱ្យស្លាប់

កំពង់ធំ កូនប្រុសឃោរឃៅបានយកចបជីកមកសំពងក្បាលបណ្តាលឱ្យស្លាប់ភ្លាមៗទៅវិញ កាលវេលាម៉ោង១៨នឹង០០នាទីក្បាលព្រលប់ថ្ងៃទី២៤ខែកុម្ភ: ឆ្នាំ២០១៨ចំណុចបរិវេណផ្ទះស្ថិតនៅភូមិព្រៃភ្លូ ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ។ប្រភពព័ត៌មានថាស្ត្រីរងគ្រោះឈ្មោះជា ឃីម ត្រូវជាម្តាយបង្កើតនៃជនសង្ស័យ អាយុ៦២(ស្លាប់)។រីឯកូនប្រុសចិត្តឃោរឃៅមានឈ្មោះនៅ វិន ភេទប្រុស អាយុ២៨ឆ្នាំ ទីលំនៅភូមិ ឃុំកើតហេតុខាងលើ។

ជុំវិញករណីខាងលើនេះសាក្សីនៅកន្លែងកើតឈ្មោះឌុច ផៃភេទស្រីអាយុ៥១នឹងសាក្សីម្នាក់ទៀតឈ្មោកៅ បុលភេទប្រុសអាយុ២៨ឆ្នាំបានឱ្យដឹងថា:មុនពេលកើតស្ត្រីរងគ្រោះដែលត្រូវជាម្តាយជនសង្ស័យយកគោមកចងក្នុងបរិវេណផ្ទះ ស្រាប់តែកូនអប្រិយ៍ យកចបជីកដែលមានដងដែកទីបមកសំពងម្តាយតែម្តាយយកដៃរងបណ្តាលឱ្យបាក់ខាងស្តាំហើយលុតចង្គង់ដួលផ្កាប់មុខ កូនតិរច្ឆានយកដងចបមកសំពងទៅលើក្បាលម្តាយបែកខាងក្រោយ៣ទៅ៤ដងចបបណ្តាលឱ្យស្លាប់ភ្លាមតែម្តង។
ខណៈនោះក្មួយជាម្នាក់ស្ទុះកមកជួយដែរតែជួយមិនទាន់។

ជុំករណីនេះដែរលោថោងសំភាចនាយប៉ុស្តិ៍នគរបាលឃុំកំពង់ថ្មបានឱ្យដឹងថា:ក្រោយទទួលពត៏មានពីកន្លែងកើតថាមានករណីយ៍ឃាតកម្មលោកបានបញ្ជាកម្លាំងរបស់លោកនឹងកម្លាំងប្រជាការពារភូមិធ្វើការឃាត់ជនសង្ស័យបានភ្លាមៗ

ជាមួយប៉ូលិសព្រហ្មទ័ណ្ឌស្រុកសន្ទុុកក៏កំពុងកសាងសុំណុំរឿងនឹងជនសង្ស័យទៅស្នងការដ្ឋាននគរបាលខេត្តដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់៕

 




អត្ថបទទាក់ទង៖