ពាណិជ្ជកម្ម

អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ២នាក់ ទៅតុលាការ

កាលពីវេលាម៉ោង២២:១០នាទីយប់ ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨ កម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌច្បារអំពៅ បានឃាត់ខ្លួន ជនសង្ស័យ ០២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន នៅចំណុចច ផ្លូវព្រែកបារាំង ភូមិដើមម៉ាក្លឿ សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ពួកគេទាំង ០២នាក់ មាន៖ 
១/ ឈ្មោះ ចាន ថារស្មី ភេទប្រុស អាយុ ២៧ឆ្នាំ , ២/ ឈ្មោះ កែវ វង្ស ភេទប្រុស អាយុ ៣៣ឆ្នាំ

បច្ចុប្បន្ន ពួកគេទាំង ០២នាក់ ត្រូវបានសមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន អាវុធហត្ថរាជធានីភ្នំពេញ កំពុងធ្វើការសួរចម្លើយ និងកសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់។

 




អត្ថបទទាក់ទង៖